
ថ្មីៗនេះ ក្រុមហ៊ុន Samsung ធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងទូរស័ព្ទ Galaxy Note 9 ដែលមានរូបរាងស្អាត សមត្ថភាពខ្លាំង ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺប៊ិក S-Pen ថ្មីរបស់វា ដែលមានមុខងារលើសពីការសរសរធម្មតាដូចមុន។
ឆ្នាំទៅ S-Pen អាចប្រើបានសម្រាប់តែសរសេរលើអេក្រង់ភ្លាមៗច្រើនទំព័រ, បង្កើតរូបភាពមានចលនា, មុខងារបកប្រែភាសាជាដើម។ ប៉ុន្តែ S-Pen លើ Note 9 វិញ ត្រូវបានភ្ជាប់នឹងបច្ចេកវិទ្យា BLE (Bluetooth Low-Energy) ដែលបច្ចេកវិទ្យា Bluetooth នេះអាចឲ្យយើងបញ្ជាឆ្ងាយពីទូរសព្ទដល់ 10 ម៉ែត្រ និងបន្ថែមនូវមុខងារបញ្ជាថតរូប ចេញពីកាមេរ៉ា នៅពេលថតគ្នាច្រើន និងងាយស្រួលដល់ការផ្លាស់ប្ដូរ Slide នៅពេលធ្វើបទបង្ហាញរបស់អ្នកផងដែរ។
ចំណែកឯការទស្សនាវីឌីអូ យើងក៏អាចកំណត់តាមរយៈប៊ិចនេះផងដែរ ប៉ុន្តែដូចយើងដឹងថាហើយ ក្នុងការប្រើប្រាស់ឧបករណ៍ដែលមាន Bluetooth គឺវាត្រូវការប្រើប្រាស់ថាមពល ហើយសម្រាប់ S-Pen នេះវាក៏បានភ្ជាប់នូវបច្ចេកវិទ្យាសាកថ្មលឿនផងដែរ ដោយសាកម្ដងប្រើពេលត្រឹមតែ 40 វិនាទីប៉ុណ្ណោះ អនុញ្ញាតិឲ្យយើងបញ្ជាបានដល់ 30 នាទី ឬចុច 200 ដងឯណោះ។
មុខងារធំៗ វាក៏នៅតែធ្វើការបានដូចជាប៊ិចរបស់ Note 9 ដែរដូចជាការបកប្រែ បង្កើតរូបភាពមានចលនា កត់ចំណាំជាដើម ហើយបន្ថែមនេះទៀត យើងអាចប្រើវាគូសវាសបានធ្វើជា Painting Tablet នៅក្នុងការគូស ឬជំនួស Mouse បាននៅពេលវាដើរតួជាកុំព្យូទ័រ Samsung Dex ម្យ៉ាងទៀត ក្រុមហ៊ុនបានសហការជាមួយ PENUP ដែលយើងអាចរក្សាគំនូរដែលយើងបានគូរ ឬអាចគំនូរដែលវិចិត្រករបានគូសជាង 2 លានដើម្បីឲ្យការគូសរបស់យើង រៀនតាមបានឆាប់ចេះ។ ចុងក្រោយគឺមុខងារ Live Message ដែលកាន់តែល្អ ក្នុងការកែកុនរូបភាព AR Emoji របស់អ្នក ដើម្បីផ្ញើទៅមិត្តភ័ក្ដិ និងបង្ហោះចូលបណ្ដាញសង្គម៕