
កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានចុះ ចុះហត្ថលេខាវិសោធនកម្មច្បាប់ថ្មី ដោយបិទការប្រើប្រាស់ផលិតផលអេឡិចត្រូនិចចិនចំនួន ២ គឺ ZTE និង Huawei មិនឲ្យប្រើនៅក្នុងកិច្ចការផ្ទៃក្នុងរបស់អាមេរិចទៀតទេ ដើម្បីសុវត្ថិភាពទិន្នន័យ។
ច្បាប់ដែលបានចែងថ្មីនេះ ត្រូវបានបិទផលិតផល របស់ក្រុមហ៊ុនជាច្រើន ដែលផ្តោតសំខាន់ ទៅលើក្រុមហ៊ុន ZTE និង Huawei ចាប់ពីផលិតផល បច្ចេកវិទ្យាស្មាតហ្វូន ទៅដល់បណ្ដាញភ្ជាប់ ទំនាក់ទំនងជាច្រើនទៀត។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនផលិត កាមេរ៉ាសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ មួយចំនួនធំទៀតដែរ ដូចជាក្រុមហ៊ុន Hytera, ក្រុមហ៊ុនឌីជីថល Hikvision, និងក្រុមហ៊ុន Dahua ជាដើម៕