
ក្រោយលេចឮព័ត៌មានពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនអាចប្រើមុខងារស្ដែនក្រយៅដៃលើអេក្រង់បាន កាលពីម្សិលមិញនេះ ក្រុមហ៊ុន vivo បានធ្វើការប្រកាស និងចេញលិខិតអញ្ជើញភ្ញៀវចូលរួមកម្មវិធីហើយសម្រាប់ថ្ងៃទី ៦ ខែកញ្ញា ខាងមុននេះ។
ចំពោះសមត្ថភាពម៉ាស៊ីនវិញ ត្រូវបានលេចចេញមកថា វានឹងដំណើរការដោយ Snapdragon 660 AIE SoC ជាមួយចំនួន RAM 6GB និងមានទំហំផ្ទុក 128GB ហើយអាចដាក់ Micro-SD card ខាងក្រៅ បានដល់ទៅ 256GB ឯណោះ វាក៏មានថ្មទំហំ 3400mAh ផងដែរ។ ផ្នែកកាមេរ៉ាវិញ ខាងក្រោយវាបានភ្ជាប់ជាមួយ កាមេរ៉ាភ្លោះ 12 + 5 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខសម្រាប់ Selfie 25 មេហ្គាភិចសែលផងដែរ៕