
ក្រោយពេលក្រុមការងារ CoolStar បានប្រកាសអំពីកំណែកម្មវិធី Electra ជំនាន់ថ្មី សម្រាប់ Jailbreak ប្រព័ន្ធប្រតិបត្តិ iOS 11.3.1 ដែលនាំឲ្យមានអ្នកប្រើប្រាស់មួយចំនួននាំគ្នាធ្វើការទម្លាក់ជំនាន់ iOS ហើយអ្នកមិនព្រម Update ទៅ iOS 12 ដែល Apple ទើបដាក់ចេញនោះ ពេលនេះក្រុមហ៊ុន Apple បានចេញវិធានការណ៍ថ្មី ដោយមិនអាចឲ្យអ្នកប្រើប្រាស់ ទាំងអស់គ្នា ទំលាក់មកកាន់ iOS 11.3.1 បានទៀតនោះទេ ដើម្បីរក្សាសុវត្ថិភាព នៃការប្រើប្រាស់ ក្រោយពីក្រុមអ្នកបំបែកគុក។
ការបិទនេះ ធ្វើឡើងក្រោយពីមានការបង្ហោះផ្សាយលើគេហទំព័រផ្លូវការ CoolStar សរសេរថា៖ “Electra ខិតជិតមកដល់សម្រាប់ iOS 11.3.1! បែបនេះអ្នកប្រើប្រាស់ទាំងអស់ដែលពុំបានប្រើប្រាស់ iOS 11.0-11.1.2 សូមធ្វើការ Update ទៅ iOS 11.3.1 ជាបន្ទាន់”។

យ៉ាងណាមិញ ដើម្បីជាការលួងចិត្ត ប្រិយមិត្តទាំងអស់គ្នា ឲ្យតម្លើងទៅ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11.4 នេះ ក្រុមហ៊ុន Apple បានបន្ថែម មុខងារធំៗចំនួន ២ ទៀតគឺ Messages in iCloud និង AirPlay 2។ ដោយមុខងារ Massages in iCloud នេះ អនុញ្ញតឲ្យអ្នក ប្រើទាំងអស់ អាចធ្វើការ Sync នៃប្រតិបត្តិការ សន្ទនារបស់អ្នក ទាំងអស់ចូលក្នុង iCloud ដោយស្វ័យប្រវត្តិ ហើយវានឹងរក្សានូវ ការសន្ទនាទាំងអស់, អាស័យដ្ឋាន, កាលបរិច្ឆេទ -ល- ងាយស្រួល ក្នុងការបើកមើល តាមរយៈកុំព្យូទ័រ និងការផ្លាស់ប្ដូរ ទូរសព្ទថ្មីផងដែរ។
ចំណែកឯមុខងារ AirPlay 2 វិញ កាន់តែប្រសើរសម្រាប់អ្នក ដែលនិយមប្រើប្រាស់ ឧបករណ៍បង្ហាញតាមរយៈ Wireless ដូចជាភ្ជាប់ការបង្ហាញ ទៅទូរទស្សន៍ និងការភ្ជាប់សម្លេង ទៅកាន់ឧបករណ៍បំពង សម្លេងចល័តបានច្រើន នៅក្នុងពេលតែមួយជាដើម៕