
ក្នុងពិធីបើកសម្ពោធលក់ជាលើកដំបូងស្មាតហ្វូន Huawei Nova3 និង Nova3i នៅផ្សារទំនើបអ៊ីអន ២ សែនសុខ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានបង្ហាញពីភាពជោគជ័យថ្មីដ៏សម្បើម ដោយមួយថ្ងៃដំបូងមានអ្នកចាំទិញច្រើនលើសពីការរំពឹងទុក។
លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា « យើងជឿជាក់ថា Nova3 និង Nova3i នឹងបំពេញនូវតម្រូវការដ៏ទាន់សម័យ ខណៈដែលស្មាតហ្វូននេះបានឆក់យកបេះដូងអ្នកប្រើប្រាស់ពិសេសយុវវ័យសម័យទំនើបតែម្ដង ចាប់តាំងតែពីថ្ងៃរំលេចខ្លួននាទីដំបូងមកម្ល៉េះ។ វាទាំងពីរ ជាមួយកាមេរ៉ា 24MP, 4 AI Camera និង128 GB ROM នឹងនាំមកនូវបទពិសោធល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា»។
លោកបានបន្ថែមថា Nova3 និង Nova3i ទទួលបានការកម៉្មុងទុកជាមុនពីហាងធំៗប្រមាណ 800 ហាង ដោយក្រុមហ៊ុនជ្រើសយកតែ 18 ហាងធំៗដែលទទួលបានការកម្ម៉ទុកជាមុនច្រើនជាងគេធ្វើកម្មវិធីលក់ពិសេសដោយបន្ថែម ជាសរុបមកតូរលេខលក់ចេញ ថ្ងៃដំបូងកើន 10 ដងបើធៀបនឹង Nova 3e និង 30 ដង បើធៀបនឹងNova 2i ពោលគឺត្រឹមតែមួយថ្ងៃ ស្តុកទាំងអស់ត្រូវបានបព្ចោញពីឃ្លាំងដេប៉ូចែកចាយគ្មានសល់ ដែលជាតួរលេខបំបែកកំណត់ត្រានៅកម្ពុជា មិនដែលធ្លាប់មានពីមុនមក។
Huawei_nova3 (24MP 4 AI Camera 128GB) បំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 24M + 16MP ថតបែបអាជីព បែប bokeh effect មានផ្ទៃក្រោយព្រាល មុខងារ HDR Pro ធ្វើឲ្យមានតុល្យភាពពន្លឺ កម្រិត Aperture F1.8 ។ បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាពដោយស្វ័យប្រវត្តិទាំងក្រោយនិងមុ ជួយការថតសែលហ្វីស្អាតលេចធ្លោរ។ #Huawei_nova3 ក៏បំពាក់នូវអេក្រង់ឆកដ៏កំពុងពេញនិយម ធំពេញភ្នែក ទំហំ 6.3 អ៊ីញ កម្រិត Full HD+ 409 ppi។
Huawei_nova3i(24MP 4 AI Camera 128GB) បំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 16M + 2MP ជាមួយការឌីហ្សាញរាងរៅដ៏ប្រណីត ពណ៌ភ្លឺចែងចាំង លម្អដោយគែមអាលុយមីញ៉ូម អេក្រង់ឆកធំ ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ ផ្ដល់នូវបទពិសោធទស្សនាភាពយន្តនិងលេងហ្គេមម៉ាពេញចិត្ត ក៌ដូចជាឆ្លើយតបនឹងតម្រូវការបទពិសោធលេងហ្គេមដ៏រលូន Huawei ដាក់ឲ្យប្រើនូវ GPU Turbo បង្កើនដំណើរការកា្រហ្វិកឥតទាស់ចិត្ត នាំមកនូវបទពិសោធដ៏រំជើបរំជួលសម្រាប់យុវវ័យ។ Huawei_nova3 បំពាក់ដោយ CPU: Chip Kirin 970 មាន RAM 6GB, ROM 128 GB កម្លាំងថ្មវិញក៏មិនណយដែរ គឺ 3750 mAh Fast Charge សាកថ្មលឿនទាន់ចិត្ត Type C រីឯ #Huawei_nova3i បំពាក់ CPU: Chip Kirin 710 មាន RAM 4GB, ROM 128 GB និង ថាមពលថ្ម 3340 mAh ។
ស្របនឹងជោគជ័យលើទីផ្សារពិភពលោក ក៏ដួចជាប្រជាប្រិយភាពខ្ពស់ មិនថា P Series, Mate Series, Y Series ស៊េរីថ្មីសន្លាងចុងក្រោយជាស្មាតហ្វូន #Huawei_Nova3_Series បំពាក់បច្ចេកវិទ្យា កាមេរ៉ា AI បួនគ្រាប់ (24MP 4 AI Camera បំពាក់ ROM 128GB ត្រូវបានដាក់លក់ក្ដៅៗ #Huawei_Nova3 តម្លៃ 469 ដុល្លារ និង #Huawei_Nova 3i តម្លៃជាង 329 ដុល្លារ នឹងទទួលបាន Bluetooth Speaker ដ៏កាលីប Original ហើយថែមស៊ីមស្មាត ជាមួយកញ្ចប់សេវាកម្មធំហ្មង 12សប្ដាហ៍ និង 16 សប្ដាហ៍៕