បែកធ្លាយរូបរាង Vivo V17 Pro បំពាក់កាមេរ៉ារហូតដល់ 6 គ្រាប់

ប៉ុន្មានថ្ងៃនេះ មានដំណឹងបែកធ្លាយថា ក្រុមហ៊ុន Vivo កំពុងត្រៀមដៃបញ្ចេញស្មាតហ្វូនក្នុងត្រកូល V ជំនាន់ថ្មី អាចនឹងបំពាក់កាមេរ៉ាសរុបរហូតដល់ 6 គ្រាប់ ជាមួយនឹងផ្ទៃអេក្រង់លាតពេញ ហើយប្រើកាមេរ៉ាមុខ​បែប​លៀន​ចេញ។

តាមការចុះផ្សាយលើវេបសាយ Gadgets បាននិយាយថា ស្មាតហ្វូនថ្មីដែលក្រុមហ៊ុនត្រៀមបញ្ចេញនោះ​មាន​ឈ្មោះថា Vivo V17 Pro ដែលវានឹងជាស្មាតហ្វូនដំបូងដែលមានបំពាក់កាមេរ៉ារហូត 6 គ្រាប់ មុខ 2 ក្រោយ 4 និងមានអេក្រង់ទំហំ 6.44 អ៊ីញ ប្រភេទ Full-HD+ (1080×2440 pixels) Super AMOLED លើ​កម្រិត​បង្ហាញ​រូប 21:9 aspect ratio ហើយក៏អាចដោះសោជាមួយនឹងសេនស័រក្រោមអេក្រង់បានផងដែរ។

ចំពោះកាមេរ៉ាទាំង 6 មាន 2 គ្រាប់នៅផ្នែកខាងមុខ ដោយមួយមានទំហំ 32MP និងមួយទៀតមានទំហំ 2MP ជា Depth Sensor។ ក្នុងនោះ កាមេរ៉ា​ក្រោយ 4 គ្រាប់ មានមួយទំហំ 48MP មួយទៀត 8MP និង 2 ចុងក្រោយ 2MP។ ដោយឡែកកម្លាំងម៉ាស៊ីន វានឹងប្រើបន្ទះឈីប Qualcomm Snapdragon 675 SoC មាន RAM 8GB និងទំហំផ្ទុក 128GB។

V17 Pro នឹងដំណើរការដោយប្រព័ន្ធ Android 9 Pie មកស្រាប និងអាចប្រើប្រព័ន្ធ Wi-Fi 802.11ac, Bluetooth v5.0, NFC, USB Type-C port និងនៅតែមានរន្ធកាស 3.5mm ហើយអាចមានថាមពលថ្ម 4,100mAh ព្រមនឹងមានពីរពណ៌គឺ Crystal White និងពណ៌ Knight Black៕