សប្ដាហ៍ដំបូងទូរស័ព្ទ Galaxy Note 9 មានការកុម្ម៉ង់ទិញជាង Galaxy S9 សឹងពាក់កណ្ដាល

គិតត្រឹមរយៈពេលមួយសម្ដាហ៍ដំបូងទូរស័ព្ទ Samsung Galaxy Note 9 ត្រូវបាន​គេ​មើល​ឃើញ​ថា មានការគាំទ្រច្រើនជាម៉ូឌែល Galaxy S9 កាលពីឆ្នាំ​ទៅ​ជាមួយ​នឹង​ចំនួន​កើន​ឡើង​ជិត​ពាក់​កណ្ដាលពីសំណាក់អតិថិជន។

យោងតាម​ប្រភព​រាយការណ៍​មួយ​ពី​កូរ៉េ​ខាង​ត្បូង​ឱ្យ​ដឹង​ថា Galaxy Note 9 ​ទទួល​បាន​ការ​កុម្ម៉ង់​កក់​ពី​អតិថិជន ​ច្រើន​ជាង​បរិមាណ​កុម្ម៉ង់ Galaxy S9 នៅ​អំឡុង​ពេល​ត្រៀម​ដាក់​ឱ្យ​ចរាចរ​លើ​ទីផ្សារ​ដូច​គ្នា។ ចំនួន​កុម្ម៉ង់ Note 9 ​គឺ​ខ្ពស់​ជាង Galaxy S9 ពី ៣០% ទៅ ៥០%។ Galaxy Note 9 មាន​ទំហំ​អេក្រង់ ៦,៤អ៊ីញ QHD+ (2960×1440)px ​ហើយ​បំពាក់​ដោយ​ឈីប Qualcomm Snapdragon 845 ​អម​ដោយ​អង្គ​ចងចាំ 512GB ​និង​អាច​បន្ថែម microSD ​បង្កើន​ទំហំ​ផ្ទុក​លើ Note 9 ​រហូត​ដល់ 1TB។ ស្មាតហ្វូន​កូន​កាត់​ថេប្លេត​នេះ​បំពាក់​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 12MP ​សម្រាប់​ថត​រូប និង​វីដេអូ ហើយ​កាមេរ៉ា​មុខ​ទំហំ 8MP ​សម្រាប់ Selfie និង Video Calls៕