vivo ប្រកាសចេញ NEX 3 5G មានរូបរាង និងលក្ខណៈខ្លាំងទាំងព្រម

ក្រោយបែកធ្លាយព័ត៌មានចចាមអារ៉ាមជាច្រើន ពេលនេះក្រុមហ៊ុន vivo បានប្រកាសជាផ្លូវហើយនូវទូរស័ព្ទ vivo NEX 5G ដែលជាស្មាតហ្វូនមានផ្ទៃអេក្រង់លាតពេញស្ទើតែគ្មានគែមជាមួយផ្ទៃបង្ហាញ​រហូតដល់ 99.6% ក្នុង ​ព្រឹត្តិការណ៍​មួយ​ធ្វើឡើង​នៅក្នុង​ទីក្រុង​សៀង​ហៃ។

សម្រាប់ទូរស័ព្ទ vivo NEX 3 5G នេះ ត្រូវបានក្រុមហ៊ុន​បំពាក់​មកជា​មួយ​អេក្រង់​កោង​ ដែលគេហៅថាទឹកធ្លាក់ (Waterfall Screen) ទំហំ 6.89 អ៊ី​ញ ប្រភេទ AMOLED និងមាន​កម្រិត​បង្ហាញ Full HD+ (2,256 x 1,080) ព្រមទាំង​គា​ទ្រ​បច្ចេកវិទ្យា HDR10។ ស្មាតហ្វូននេះ ​ប្រើប្រាស់​បន្ទះ​ឈី​ប​ Snapdragon 855 Plus និងមាន​ជម្រើស RAM 8/12GB អម​មកជា​មួយអង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 256GB។

ផ្ទៃខាងមុខទាំងមូលនៃស្មាតហ្វូននេះ មិនមានស៊ុមបំពាក់មកជាមួយទេ ដោយក្រុមហ៊ុនជំនួសមកវិញនៃផ្ទៃអេក្រង់ ​កោង​រហូតដល់​ទៅ 90 ដឹ​ក្រេ ភ្ជាប់ជា​មួយ​បច្ចេកវិទ្យា X-Axis Haptic ប្រើ​សម្រាប់​ផ្តល់​រំញោច​មកវិញ នៅ​ពេល​ដែល​​យើង​ប៉ះ​សង្កត់ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ដូច​ប្រើប្រាស់​ប៊ូ​តុងពិតៗអញ្ចឹង​ដែរ។

ចំពោះ​កាមេរ៉ាមុខ vivo NEX 3 5G មានចំនួន 1 គ្រាប់​ទំហំ 16MP បែបលោតចេញ (pop-up camera) ដែល​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា Portrait Master’s Hyper HDR និងកាមេរ៉ា​ខាងក្រោយមាន 3 គ្រាប់ ដោយ​មួយបែបមុំចង្ក្រានដូច iPhone 11 Pro ដែរ ដោយមួយមានទំហំ 64MP Aperture f/1.8 (Samsung ISOCELL Bright GW1), មួយ​គ្រាប់​ទៀតជា Telephoto មាន​ទំហំ 13MP Aperture f/2.3 និង​មួយ​គ្រាប់​ចុងក្រោយ ជា​លេន​ទូលាយ (Ultra-Wide) ដែលមាន​ទំហំ 13MP Aperture f/2.2។

ដោយឡែកផ្នែក​សុវត្ថិភាព​វិញ vivo NEX 3 ប្រើប្រាស់​បច្ចេកវិទ្យា​ស្កេ​ន​ស្នាម​ម្រាមដៃ ស្ថិតនៅក្រោម​អេក្រង់ និង​ថាមពល​ថ្ម​ទំហំ 4,500 mAh ព្រមទាំង​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន Super FlashCharge ដែលមាន​កម្លាំង 44W។ NEX 3 5G ដើរដោយ​ប្រតិបត្តិ​ការណ៍ Android 9.0 លើស្បែក Funtouch OS 9.1។ ចំពោះតម្លៃ និងថ្លៃចេញលក់ ក្រុមហ៊ុនមិនទាន់បញ្ជាក់នៅឡើយទេ៕