
បើតាមការគ្រោងទុក Google នឹងធ្វើការដាក់ចេញស្មាតហ្វូនប្រចាំត្រកូលរបស់ខ្លួននៅក្នុងខែតុលា ខាងមុខនេះ ហើយអ្វីដែលពិសេសសម្រាប់ឆ្នាំនេះ ក្រុមហ៊ុនអាចបំពាក់ Ram ធំជាងមុនរហូតដល់ 8GB សម្រាប់ម៉ូឌែល Pixel 4 XL នេះបើតាមព័ត៌មានបែកធ្លាយថ្មីៗនេះ។
ប្រភពបញ្ជាក់ថា ការធ្វើតេស្តនៅលើ Geekbench បានបង្ហាញឲ្យយើងមើលឃើញថាម៉ូឌែល Pixel 4 XL និងមកជាមួយការបំពាក់ ជារ៉េមទំហំដល់ទៅ 8GB ហើយព្រមទាំងអាចទ្រទ្រង់ប្រព័ន្ធ 5G។ បន្ថែមពីនេះ វានឹង បំពាក់មកជាមួយបន្ទះឈីបមានលេខកូដសម្គាល់ “sm8150” ដែលគេគិតថាអាចជាឈីប Snapdragon 855 ឬ 855+) ជាមួយពិន្ទុ Single-Core ចំនួន 721 ចំណែកឯពិន្ទុ Multi-Core មានចំនួន 2326 ពិន្ទុ។
មិនតែប៉ុណ្ណោះ ពិន្ទុ Single-Core និង Multi-Core មានតួលេខប្រហាក់ប្រហែល បើប្រៀបធៀបគ្នាទៅនឹង OnePlus 7 Pro ដែលបានបំពាក់ឈីប Snapdragon 855។ ប្រសិនបើជាការពិត វាជារឿងល្អ ដែល Google បានសម្រេចចិត្តបំពាក់ Ram ធំមិនធ្លាប់មានពីមុនមក លើស្មាតហ្វូន Pixel ស៊េរីរបស់ខ្លួនបែបនេះ៕