Honor 8x អាចនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ ជាមួយនឹងអេក្រង់ពយបែបថ្មី!

តាមរយៈ​ព័ត៌មាន​ដែល​ទើប​ចេញផ្សាយ​កាលពីពេលថ្មីៗនេះ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​ត្រៀម​នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​អេក្រង់​ពយ​បែប​ថ្មី​មួយ​ម៉​ឌែ​ល​ទៀត​ក្នុងពេលឆាប់ៗនេះ ដើម្បី​វាយ​លុយ​ទីផ្សារ​ឲ្យ​លឿន ជាមួយ នឹង ការរកឃើញ​ថ្មី ក្នុង​គ្រួសារ​ត្រកូល Honor របស់ខ្លួន។

ស្មា​ត​ហ្វូ​ន​នេះ ត្រូវបាន​គេ​អោយឈ្មោះផ្សេងៗគ្នា គឺថា Honor 8X។ តាមរយៈ​ការ​បង្ហោះ​រូបភាព​ផ្ទាំង Poster មួយ បង្ហាញ​ពី​ឈ្មោះ​ស្មា​ត​ហ្វូ​ន មួយ​ស៊េរី​នោះ ជា​ផ្លូវការ​ហើយ គឺមាន​ឈ្មោះថា Honor 8X។ ម្យ៉ាងវិញទៀត សម្រាប់​រូបភាព​មួយ​សន្លឹក​នេះ ក៏​អាច​បញ្ជាក់បាន​ថា 8X អាច​នឹងមាន​វត្តមាន ក្នុងពេលឆាប់ៗខាង​មុន ផងដែរ។

ស្មា​ត​ហ្វូ​ន Honor 8X នេះ អាចមាន​អេក្រង់​លាត​ធំ ដល់​ទៅ 7.12 អ៊ី​ញ រំលេច​ឆក​តូច មាន​រាង​ជា​តំណក់ទឹក​ស្រក់​ចុះ និង​អាច​បង្ហាញ​រូបភាព ក្នុង​កម្រិត Full HD+។ វា​អាច​នឹង​ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 660 ឬ 636, មាន​កាមេរ៉ា​មុខ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល ឯ​កាមេរ៉ា​ខាងក្រោយ ជា​កាមេរ៉ា​ភ្លោះ មាន​ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល + 5 មេ​ហ្គា​ភិ​ច​សែ​ល។ ក្នុងនោះ Honor 8X អាច​នឹងមាន​វិមាត្រ 177.57×86.24×8.13 មី​លី​ម៉ែត្រ និង​មាន​ទម្ងន់ 210 ក្រាម។ តែ​យ៉ាងណា សម្រាប់​កាលបរិច្ឆេទ​ជាក់ស្ដែង យើង​នៅ​មិនទាន់​ទទួលបាន ការ​បង្ហើប​អោយដឹង ពី​ប្រភព​ណាមួយ នៅឡើយ​ទេ។ ហេតុដូច្នេះ សូម​តាមដាន​ជាមួយ​យើង​បន្តទៀត៕