ក្រុមអ្នកវិភាគបង្ហាញថា iPhone X អាចនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែល្បឿនលឿន

គិតមកត្រឹមចុងខែសីហា ឆ្នាំ ២០១៨ នេះ គឺនៅសល់ពេលមិនប៉ុន្មានខែ​ទៀត​ទេ ដែលទូរស័ព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន  Apple នឹងបង្ហាញខ្លួន។

បើ​តាម​សេចក្ដី​រាយការណ៍​ពី​គេហទំព័រ China Times ​ថ្មីៗ​នេះ​ឱ្យ​ដឹង​ថា iPhone X ​ស៊េរី​ឆ្នាំ២០១៨ នេះ​នឹង​បំពាក់​មុខងារ​សាកថ្ម​ឥត​ខ្សែ​ល្បឿន​លឿន គឺ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ឱ្យ​លឿន​ជាង wireless charging ​មាន​លើ iPhone X ​បច្ចុប្បន្ន។ iPhone គែម​ស្ដើង ដែល​នឹង​មាន​ក្បាល​ឆក​ជំនាន់​ថ្មី​នេះ នឹង​ទទួល​បាន​កំណែ​លំអ​បន្ថែម​នៅ​លើ​មុខងារ​សាកថ្ម​ឥតខ្សែ​ឱ្យ​មាន​ល្បឿន​លឿន​ជាង​មុន។ យ៉ាងណា ល្បឿន​នៃ wireless charge នៅ​តែ​មិន​ទាន់​អាច​ប្រៀបធៀប​នឹង​ល្បឿន​សាក​តាម​ខ្សែ​នៅ​ឡើយ។ ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ធំៗ​ចំនួន៣ ដែល​កំពុង​បញ្ចូល​មុខងារ wieless charging ​ទៅ​លើ​ស្មាតហ្វូន​កំពូល​របស់​ខ្លួន ក្នុង​នោះ​មាន Apple, LG និង Samsung។

​ក្រុមហ៊ុន​ទូរស័ព្ទ​ផ្សេង​ទៀត មិន​បាន​យក wireless charging ​ធ្វើ​ជា​ចំណុច​អាទិភាព​នោះ​ឡើយ គឺ​ប្រើ​ត្រឹម fast charging ​ដូច​ជា Quick Charge ឬ USB-Power Delivery ​គឺ​លឿន​គ្រប់គ្រាន់​ទៅ​ហើយ។ ប្រហែល Apple នឹង​ប្រកាស​ចេញ wireless charging ល្បឿន​លឿន​ជាង​មុន ដោយ​ធ្វើ​បច្ចុប្បន្នភាព​ទៅ​លើ AirPower Mat ដែល​ពេល​នេះ​ក្រុមហ៊ុន​កំពុង​សំងំ​អភិវឌ្ឍ និង​ធ្វើតេស្ត​ដើម្បី​ឱ្យ​បំពេញ​មុខងារ​ប្រកប​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព៕