
យោងតាមរបាយការណ៍មួយចេញពីប្រទេសអាឡឺម៉ង់ផ្អែកលើសេចក្ដីរាយការណ៍របស់ក្រុមហ៊ុនអាល្លឺម៉ង់ ២ ដែលមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងដាក់ឲ្យអតិថិជនធ្វើការ Pre-Order ទូរស័ព្ទ iPhone នៅថ្ងៃសុក្រទី 14 ខែកញ្ញា ខាងមុននេះ។
លើសពីនេះទៀត iOS 12 នឹងត្រូវដាក់ជាផ្លូវការនៅថ្ងៃទី 18 ខែកញ្ញា។ ក្រុមហ៊ុន Apple បានជំរុញឲ្យអ្នកអភិវឌ្ឍន៍ iOS 12 អ្នកអភិវឌ្ឍន៍កំណែបែតា 9។ សម្រាប់ទូរស័ព្ទ iPhone ដែល Apple ត្រៀមបញ្ចេញនោះ គឺមានទំហំអេក្រង់ខុសគ្នា ដោយចំពោះអេក្រង់ iPhone តូចជាងគេ មានទំហំ 5.8 អ៊ីង ប្រើប្រាស់អេក្រង់ប្រភេទ OLED ចំណែក iPhone មានទំហំ 6.1 អ៊ីង បំពាក់អេក្រង់ LCD និង iPhone មានអេក្រង់ធំជាងគេ ទំហំ 6.5 អ៊ីង គឺប្រើប្រាស់អេក្រង់ ជាប្រភេទ OLED៕