
ថ្មីៗនេះ ក្រុមហ៊ុន Apple ប្រកាសឲ្យអ្នកប្រើប្រាស់ធ្វើការ Update ទៅប្រព័ន្ធ iOS 13 ចាប់ពីទូរស័ព្ទ iPhone SE ឬ iPhone 6S ឡើងទៅ ដោយក្រុមហ៊ុនបានធ្វើការដោះស្រាយកំហុសឆ្គងមួយចំនួនទៅលើមុខងារ 4 ដូចជា៖
1/-Dark Mode៖ បន្ទាប់ពីលោកអ្នកធ្វើបច្ចុប្បន្នភាព លោកអ្នកអាចជ្រើសយករវាង Light Mode ឬ Dark Mode។ Dark Mode គឺជាមុខងារថ្មីមួយដែលធ្វើឱ្យផ្ទៃអេក្រង់មានភាពខ្មៅជាងមុន ដែលនេះអាចផ្ដល់សារៈប្រយោជន៍យ៉ាងខ្លាំង សម្រាប់អ្នកប្រើប្រាស់ដែលមានបញ្ហាភ្នែកជាមួួយពន្លឺ។ ប្រសិនបើលោកអ្នកចង់ធ្វើការបើកឬ បិទមុខងារនេះនៅពេលក្រោយ លោកអ្នកអាចចូលទៅ Settings > Display & Brightness ហើយជ្រើសយក Light ឬ Dark។
2/-បិទសម្លេងពីអ្នកហៅចូលដែលលោកអ្នកមិនស្គាល់ (Silence Unknown Callers)៖
ជាមួយ iOS 13 លោកអ្នកអាចបិទកុំឱ្យឮសម្លេងរាល់ការហៅចូលពីលេខដែលមិនមាននៅក្នុង contacts របស់លោកអ្នក។ ដើម្បីប្រើមុខងារមួយនេះ លោកអ្នកគ្រាន់តែចូលទៅកាន់ Settings > Phone ហើយចុចលើ Silence Unknown Callers។
3/-ការបញ្ចូលថ្មឱ្យកាន់តែមានប្រសិទ្ធិភាព (Optimize Battery Charging)៖
ដើម្បីឱ្យថ្មរបស់ iPhone ប្រើបានល្អកាន់តែយូរ មុខងារនេះនឹងធ្វើការស្វែងយល់ពីការប្រើប្រាស់របស់លោកអ្នក ហើយព្រមទាំងបញ្ចូលថ្មលើសពី៨០% ក្នុងពេលដែលលោកអ្នកត្រូវការប៉ុណ្ណោះ។ លោកអ្នកអាចបើកឬ បិទមុខងារមួយនេះដោយចូលទៅកាន់ Settings > Battery > Battery Health រួចចុចលើ Optimize Battery Charging។
4/-កែរូបភាពនិងវីដេអូ៖ ក្រុមហ៊ុន Apple បានធ្វើការកែសម្រួលរបៀបកែរូបភាពឱ្យកាន់តែងាយស្រួល លើសពីនេះទៀតលោកអ្នកក៏អាចកែវីដេអូបានផងដែរ។ នេះជាលើកទី១ហើយ ដែលលោកអ្នកអាចកែវីដេអូបាន ដូចជា កាត់ទំហំរូបភាព បង្វិលរូបភាព បន្ថែម filters ឬបន្ថែមបន្ថយពន្លឺនិងពណ៌ជាដើម។ ដើម្បីចូលទៅធ្វើការ Update ទៅប្រព័ន្ធ iOS 13 គ្រាន់តែចូលទៅ Settings > General > Software Update៕