
នៅសល់ពេលមិនយូរទៀតទេ ក្រុមហ៊ុន Google នឹងធ្វើការបង្ហាញស្មាតហ្វូនរបស់ខ្លួន Pixel ជំនាន់ថ្មីគឺ Pixel 3 និង Pixel 3 XL។ ជាមួយគ្នានេះ មានព័ត៌មានបែកធ្លាយរូបភាពប៉ុន្មានសន្លឹក ដែលបញ្ជាក់ថា ស្មាតហ្វូនជំនាន់ក្រោយនេះ នៅបន្តប្រើកាមេរ៉ាមួយគ្រាប់ដដែល មិនមិនផ្លាស់ប្ដូរទៅប្រើភ្លោះដូចគេឯងនោះទេ។
ជាក់ស្តែង នៅក្នុងថ្ងៃនេះផងដែរ ស្រាប់តែយើងបានប្រទះឃើញនូវវីដេអូមួយ ថតក្នុងកម្រិតរូបភាព ច្បាស់ ដោយបង្ហាញពីការបើកប្រអប់ Pixel 3 XL របស់ក្រុមហ៊ុន Google ជាម៉ូឌែលពណ៌ស។ នៅពេលបើកប្រអប់ដំបូង ទទួលបានទូរសព្ទមុនគេ បន្ទាប់មក គឺកាសត្រចៀក ដែលភ្ជាប់មកជាមួយ នៅក្នុងប្រអប់លើកដំបូង បន្ថែមលើរបស់ផ្សេងៗ ដែលធ្លាប់មានកន្លងមក។ លើសពីនេះ វាមានគ្រឿង Accessories ជាច្រើនទៀត ដោយអ្នកអាចមើលបន្ថែម នៅក្នុងវីដេអូ។ ក្រោយពីបើកប្រអប់រួចរាល់ គេក៏បានថតបង្ហាញពីរូបរាងទាំងមូលរបស់ Pixel 3 XL ដើម្បីអោយអ្នកទស្សនា ឃើញកាន់តែច្បាស់ ផងដែរ។
ជាចុងក្រោយ គេបានបញ្ចប់វីដេអូ ដោយការបង្ហាញអោយឃើញ ពីសមត្ថភាព និងគុណភាព កាមេរ៉ាភ្លោះខាងមុខ ជាមួយការថត Selfie ទាំងមុខងារ ថតព្រាល និងការថតធម្មតា។ គួររំលឹកបន្តិច Pixel 3 XL ត្រូវបានគេបង្ហាញថា វាអាចនឹងមានអេក្រង់ទំហំ 6.71 អ៊ីញ ជាមួយកម្រិតបង្ហាញរូបភាព 1440 x 2960 ភិចសែល, មាន Snapdragon 845, មាន RAM ទំហំ 4GB និងមានកាមេរ៉ាក្រោយមួយគ្រាប់ទំហំ 12.2 មេហ្គាភិចសែល៕