
ភ្នំពេញ៖ ដើម្បីផ្ដល់ភាពងាយស្រួល និងជួយដល់អតិថិជនដែលកំពុងប្រើស្មាតហ្វូនរបស់ខ្លួន ក្រុមហ៊ុនស្មាតហ្វូន OPPO បានប្រកាសផ្ដល់សេវាកម្មជួយដោះលេខសម្ងាត់ឲ្យ Free ចំពោះអ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូន OPPO Reno Series និង OPPO F11 Pro ឬស៊េរីផ្សេងៗទៀតរបស់ក្រុមហ៊ុន។
តាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុន OPPO បានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងតម្រូវការ ក្នុងការផ្តល់ទំនុកចិត្តដល់អតិថិជនក្រុមហ៊ុន ទូរស័ព្ទដៃដែលកំពុងឈរលើលំដាប់លេខរៀងទីមួយនៅកម្ពុជា (យោងតាមរបាយការណ៍ canalys ឆមាសទី២ ឆ្នាំ ២០១៩) គឺ OPPO បានបង្កើតនូវមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO (OPPO Service Centre) ជាច្រើនកន្លែង ជាមួយនឹង សេវាកម្មរហ័សទាន់ចិត្ត។
អតិថិជនទាំងអស់អាចអញ្ជើញមកកាន់ មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ផ្ទាល់ត្រឹមតែ រយៈពេល ១ ម៉ោង នឹងទទួលបានសេវាកម្មដោះលេខសម្ងាត់ដោយឥតគិតថ្លៃ ដោយមជ្ឈមណ្ឌល (OPPO Service Centre) មានទីតាំងដូចខាងក្រោម៖
1-ទីតាំង៖ ភ្នំពេញ (ទល់មុខវត្តកោះ) និង ( ផ្លូវវេងស្រេង) 2-ទីតាំង៖ ក្រចេះ ( ឡុងដុងចាស់ទល់មុខដេប៉ូចែកចាយស្រាបៀរអង្គរ) 3-ទីតាំង៖ កណ្តាល (ផ្លូវ NW-២១) 4-ទីតាំង៖ បាត់ដំបង(ផ្លូវលេខ៣ទល់មុខ អេស ភី កុំព្យូទ័រ) 5-ទីតាំង៖ កំពង់ចាម (នៅជាប់ ក្រុមហ៊ុន Smart ចាស់) 6-ទីតាំង៖ ខេត្តព្រះសីហនុ (ក្នុងមហោស្រប)
7-ទីតាំង៖សៀមរាប នៅលើ (ផ្លូវជាតិលេខ៦)និងមួយទីតាំងទៀតស្ថិតនៅផ្លូវផ្សារញ៉ែ។
សរុបមករាល់ការទិញទូរស័ព្ទ OPPO គ្រប់ស៊េរី ជាពិសេសគឺ OPPO Reno Series និង OPPO F11 Pro ពិតជាមិនខកបំណងឡើយសំណព្វចិត្តទាំងអស់គ្នា! បានទាំងគុណភាពផលិតផល និង សេវាកម្មថែទាំបានយ៉ាងល្អ កុំគិតយូរពេកសម្រេចចិត្តឲ្យហើយទាន់មុនរដូវភ្ជុំបិណ្ឌ។ សម្រាប់ព័ត៌មានលម្អិត៖ លេខទូរស័ព្ទ: ០៩៨ ៩៦៩ ១១១។
Facebook: https://web.facebook.com/OPPOCARECambodia/ ហើយមានទីតាំង https://oppo-kh.custhelp.com/app/contactoppo/service_center។