ឆ្នាំ2019 ជាឆ្នាំត្រូវជះលុយខ្លាំងបំផុត ប្រសិនបើចង់បានកំពូលស្មាតហ្វូន

ចាប់ពីឆ្នាំក្រោយៗទៅ អ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់អាចនឹងត្រូវជះលុយខ្លាំងជាងឆ្នាំណាៗទាំងអស់ ខណៈទូរស័ព្ទ​ស៊េរី​ថ្មីកំពូលៗចេញមក​មានតម្លៃ​សុទ្ធ​តែ​ក្បែរ​ខ្ទង់ពាន់ ហើយអាចលែងសូវមានហើយកំពូលស្មាតហ្វូនតម្លៃ 500 ទៅ 800 ដុល្លារអីនោះ។

ជាក់ស្តែង​កាលពី​ឆ្នាំ​កន្លងទៅ ក្រុមហ៊ុន Apple បានដាក់​បង្ហាញ iPhone X ដែលមាន​តម្លៃ​រហូតដល់​ទៅ $999 (ទីផ្សារ​បរទេស) ក្រោយមក​ក្រុមហ៊ុន Samsung ក៏​ដាក់​បង្ហាញ Galaxy Note 9 ដែលមាន​តម្លៃ​ក្បែរ $929 ដុល្លារ​ផងដែរ ចំណែក​ប៉ុន្មាន​ខែ​កន្លងទៅថ្មីៗនេះ Oppo ក៏បាន​ដាក់​បង្ហាញ​ស្មា​ត​ហ្វូ​ន Find X របស់ខ្លួន​ជាមួយនឹង​តម្លៃ​លោត​ដល់ $899 ។

តាមរយៈ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នាពេល​បច្ចុប្បន្ន ស្មា​ត​ហ្វូ​ន flagship របស់​ក្រុមហ៊ុន​យក្សនីមួយៗបាន​ហក់​ឡើងដល់​ជិត​ខ្ទង់ពាន់​ដុល្លារ​ទៅហើយ ដូច្នេះ​អនាគត​ទៅ​ស្មា​ត​ហ្វូ​នកំពូលៗនឹងមាន​តម្លៃ​ដល់ $1,000 ហើយ​តម្លៃ​ទាំងនេះ​នឹង​ក្លាយជា​រឿង​ធម្មតា​សម្រាប់​អ្នកប្រើប្រាស់ ដោយសារតែ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ទាំងនោះ​ព្យាយាម​បំពាក់កម្លាំង​ម៉ាស៊ីន​ខ្លាំង​ៗលើ​ផលិតផល​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​តម្លៃ​កាន់តែ​កើនឡើងទៅ។ ចំណុចនេះ នឹងជះឥទ្ធិពល​ដល់​អ្នក​ប្រើ​ប្រាស់ ខណៈ​ត្រូវចំណាយលុយដល់ក្បែ $1,000 ឬលើសនេះបើចង់បានកំពូលស្មាតហ្វូនប្រើនឹងគេ៕