Facebook នឹងបិទដំណើរការមុខងារ Group Stories

យោងតាមការផ្សព្វផ្សាយព័ត៌មានរបស់ CNET បានឱ្យដឹងថាក្រុមហ៊ុនហ្វេសប៊ុក នឹងបញ្ចប់ការប្រើប្រាស់មុខងារ Group Stories នៅថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ។
មុខងារ Group Stories ត្រូវបានដាក់ឱ្យប្រើប្រាស់ទូទាំងពិភពលោក កាលពីខែធ្នូ ឆ្នាំកន្លងទៅ ដែលអាចឱ្យលោកអ្នកចែកចាយរូបភាព និងវីដេអូជាក្រុម ក្នុងរយៈពេល២៤ម៉ោង (ទិន្នន័យនឹងត្រូវបានលុបចោលបន្ទាប់ពី២៤ម៉ោង)។ នៅវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែកញ្ញា (ម៉ោងនៅកម្ពុជា) Group Stories ទាំងអស់នឹងត្រូវបានលុបចោល ហើយលោកអ្នកក៏មិនអាចប្រើប្រាស់បានទៀតដែរ៕