គ្រាន់តែ OPPO F9 បង្ហាញខ្លួននៅកម្ពុជាភ្លាម នាយកទីផ្សារក្រុមហ៊ុន Huawei ចេញសារឌឺដងភ្លែត!

សង្គ្រាមទីផ្សារកំពុងអង្រួនពិភពស្មាតហ្វូន និងបណ្ដាញសង្គមយ៉ាងក្ដៅគគុក ក្រោយទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន OPPO ទូរស័ព្ទ F9 បានបង្ហាញខ្លួនដោយដាក់ឲ្យ Pre-Order ភ្លាម នាយកផ្នែកទីផ្សារក្រុមហ៊ុនរួមជាតិសាសមកចិនដូចគ្នា​នោះ មានចេញសារអួតសមត្ថភាពស្មាតហ្មូនរបស់ខ្លួនភ្លែត រួមជាមួយពាក្យឌឺដងមិនបង្អង់ដៃ។


នាយកទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei បានចេញ Status លើ Facebook ចំនួន 3 ផ្សេងគ្នាដោយអួតពីលក្ខណៈសម្បត្តិស្មាតហ្វូនថ្នាក់កណ្ដាលតម្លៃជាង ៣០០ របស់ខ្លួន ថាមានសមត្ថភាពខ្លាំងជាង ទាំងការរចនា Ram និងម៉េម៉ូរី។ ដោយលោកបានសរសេរថា “វេចអង្ករដើររក ក្នុងពិភពស្មាតហ្វូនបើមាន ROM 128GB តម្លៃចន្លោះ 300-349$..មានតែមួយគត់គឺអាសាហាវភ្នែក 4: #4AICameras #Nova_3i”។

រំលងបានប៉ុន្មានថ្ងៃនាយកទីផ្សារជាន់ខ្ពស់ដដែលបានចេញ Status មួយទៀតថា៖ អាប៉ោងបើកគ្រប់ បើកតម្លៃ បើកកាដូ បើកលក្ខណៈពិសេស 4Cameras, 128GB ROM + Glass Body #Nova3i វ៉ៃ 9 កំទេចផ្តាច់ព្រត្ត័។

សម្រាប់ការនិយាយនេះ ត្រូវបានគេដឹងថា ជាការចង់និយាយឲ្យទូរស័ព្ទ OPPO F9 ក៏ជាទូរស័ព្ទមួយទៀតមកពីកូរ៉េ Samsung Galaxy A6 Plus ៕