ច្បាស់ហើយ Google នឹងបង្ហាញ Pixel 3 និង Pixel 3 XL នៅថ្ងៃទី៩ តុលា

ក្រោយ​មាន​ដំណឹង​បែកធ្លាយ​ជាច្រើន​កាលពីពេល​កន្លងមក ពេលនេះ​មាន​ដំណឹង​ថ្មី ដែល​ត្រូវបាន​គេ​បញ្ជាក់ថា វា​ច្បាស់ និង​ពិត​ប្រាកដថា ជា​ថ្ងៃ​ដែល Google នឹង​បង្ហាញ​ស្មា​ត​ហ្វូ​ន​ថ្មី​របស់ខ្លួន​មែនហើយ។    

តាម​ការចុះផ្សាយ​លើ​គេហទំព័រ Gsmarena ដែល​វេ​ប​សាយ​ល្បី​ខាង​ព័ត៌មាន​បច្ចេកវិទ្យា​ទូរស័ព្ទ​បាន​ឲ្យ​ដឹងថា៖ ក្រុមហ៊ុន Google ត្រៀម​នឹង​សម្ពោធ​ផ្លូវការ Pixel 3 និង Pixel 3 XL នា​ថ្ងៃទី៩ តុលា​ខាងមុខ គឺ​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ញូវយ៉ក។

ប្រភព​បាន​បន្តទៀតថា ចំពោះ​លក្ខណៈសម្បត្តិ​រំពឹងទុក​នៅលើ​ស្មា​ត​ហ្វូ​ន​ថ្មី Pixel 3 XL ថា នឹង​បង្ហាញខ្លួន​ជាមួយ​អេក្រង់​ទំហំ ៦,៧អ៊ី​ញ កម្រិត QHD+ នៅ (2960×1440)px។ ក្នុងនោះ​ក៏មាន​ចចាមអារ៉ាម​ខ្លះ​លើកឡើងថា ស៊េរី Pixel ជំនាន់៣ នឹងត្រូវ​វែកមុខ អមដោយ​កាមេរ៉ា​ក្រោយ​តែមួយ​គ្រាប់ single lens ដដែល​ដូច​ជំនាន់ Pixel 2 ហើយនឹង​បំពាក់​ឈី​ប Qualcomm Snapdragon 845។ ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​ម្ចាស់​សូ​ហ្វ៊ែ​រ Android OS នេះ នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9.0 Pie។

ក្នុងនោះ​ព័ត៌មាន​ខ្លះទៀត​បាន​ចុះផ្សាយ​ថា Pixel 3 XL ថា នឹង​បំពាក់ infrared sensor សម្រាប់​ស្កេ​ន​ផ្ទៃមុខ មាន speaker ពីរ​គ្រាប់​ហើយ​និង​កាមេរ៉ា​មុខ​ដែលមាន​គុណភាព​ខ្ពស់។ ផ្នែក​ខាងក្រោយ​ទូរស័ព្ទ​មាន​រចនាបថ​ដូច​បេះបិទ​នឹង Google Pixel 2 XL ហើយ​មាន​ទ្រនាប់​ស្កេ​ន​ក្រយៅដៃ​នៅ​ខាងក្រោយ ព្រមជាមួយ​កាមេរ៉ា​ក្រោយ ១គ្រាប់​អមដោយ​ភ្លើង​ជំនួយ LED flash។ Pixel 3 XL នឹងមាន​មុខងារ Active Edge ច្របាច់​ទូរស័ព្ទ​ដើម្បី​ជា​ផ្លូវ​កាត់​ដំណើរការ Google Assistant និង​មាន​កម្លាំង​ថ្ម 3430mAh ហើយ​មាន​អេក្រង់ ៦,៧១អ៊ី​ញ​ស​កម្រិត 1440x2960px៕