
ដំណឹងល្អសម្រាប់អ្នកកំពុងប្រើប្រាស់ស្មាតហ្វូន Samsung Galaxy S10 ទាំងអស់ ក្រុមហ៊ុនសាមសុងបានអនុញ្ញាត អោយ Update Software ដើម្បីទទួលបាននូវលក្ខណៈពិសេសៗ (Powerful Features) ដូចទៅនឹងអធិរាជកំពូលស្មាតហ្វូនប៊ិក Samsung Galaxy Note 10 ផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យា សាមសុង បានធ្វើការប្រកាសយ៉ាងច្បាស់ថា លក្ខណៈពិសេសមានតែមួយគត់ក្នុងពិភពស្មាតហ្វូនទាំងអស់លើពិភពលោក។ លក្ខណៈ និងមុខងារមួយចំនួនរបស់ Samsung Galaxy Note 10 នឹងដាក់ឱ្យប្រើបានលើកំពូលស្មាតហ្វូន Samsung Galaxy S10 , S10+ និង S10 5G តាមរយៈការធ្វើកំណែប្រែកម្មវិធី (Update software) កាលពីចុងខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ។
លក្ខណៈពិសេស និងមុខងារអស្ចារ្យដែល Samsung Galaxy S10 S10+ និង S10 5G ទទួលបានរួមមាន៖
– Prograde Camera: កម្មវិធីកាមេរ៉ានៅលើ Galaxy S10 នឹងមានលក្ខណៈកាន់តែអស្ចារ្យជាងមុនជាមួយនឹងមុខងារ Night Mode Super Steady Video Stabilization AR Doodle Live focus video recording និង bokeh effects ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ។
– Samsung Dex for PC: អតិថិជនដែលកំពុងប្រើ Galaxy S10 អាចធ្វើការទាញយកកម្មវិធី (Download) ពី SamsungDex.com។ ដូច្នេះលោកអ្នកអាចបង្ហាញ និងប្រើប្រាស់ Samsung Dex ជាមួយនឹង PC ឬ Mac បានយ៉ាងងាយស្រួល។
យោងតាមលោក Jiyoung Mun ដែលជាវិស្វករផ្នែកកម្មវិធី Samsung Electronics’ Mobile R&D Office បានបញ្ជាក់ថា «ការធ្វើកំណែប្រែកម្មវិធីរបស់ Galaxy S10 គឺឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន
សាមសុង ក្នុងការធ្វើឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទទួលបាននូវជម្រើសនៃការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាឱ្យកាន់តែសម្បូរបែប»។
សូមបញ្ជាក់ថាការធ្វើកំណែប្រែកម្មវិធី (Update software) អាចនឹងមានការផ្លាស់ប្តូរ ឬខុសគ្នាតិចតួចទៅតាមបណ្តាប្រទេសនីមួយៗ។ សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖
1800 203 232 !!