Nokia ត្រលប់ទៅគ្រប់គ្រង់បច្ចេកវិទ្យា PureView ម្ដងទៀត

បន្ទាប់ពី​អស់​សិទ្ធ​ប្រើប្រាស់​ជាច្រើន​ឆ្នាំ​លើ​បច្ចេកវិទ្យា PureView ពេលនេះ​ម្ចាស់​ថ្មី​របស់ Nokia គឺ​ក្រុមហ៊ុន HMD Global បានសម្រេច​ទិញ​ត្រលប់​មកវិញ​បច្ចេកវិទ្យា​ថតរូប​លំដាប់​កំពូល​ពី​ក្រុមហ៊ុន Microsoft មកវិញហើយ​កាលពីពេលថ្មីៗនេះ។

យោងតាម​ការចុះបញ្ជី​នៅ​ការិយាល័យ European Union Intellectual Property Office (EUIPO) ក្រុមហ៊ុន HMD Global ឥឡូវនេះ​មាន​សិទ្ធិ​ប្រើប្រាស់ PureView វិញ​ហើយ ដែល​នេះ​មានន័យថា​យើង​អាច​មើលឃើញ អនាគត​ទូរស័ព្ទ Nokia 808 PureView ដែលជា​ទីស្រឡាញ់ ឬ​ទូរស័ព្ទ​ដែលមាន​បច្ចេកវិទ្យា​ដូចគ្នា​នឹង Lumia 1020 ជាមួយ​កាមេរ៉ា 41 មេ​ហ្គា​ភិ​ច​សែ​ល​ជំនាន់​ថ្មី​ម្ដងទៀត។

ប្រសិនបើ​ក្រុមហ៊ុន​មាន​គម្រោង​ដាក់​ឲ្យ​ដំណើរការ​ស្មា​ត​ហ្វូ​ន PureView វា​នឹង​ប្រហែលជា​រៀបចំ​ក្នុងការ​វិលជុំ​មួយ ហើយ​ផែនការ​នេះ​អាច​នឹង​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ​ក្រោយ៕