
ក្រោយមានដំណឹងបែកធ្លាយជាច្រើនព័ត៌មាន ថ្មីៗនេះ Honor ដែលម៉ាកសញ្ញាទូរស័ព្ទជ្រកក្រោមឈ្មោះក្រុមហ៊ុន Huawei បានបញ្ចេញរូបភាព Poster មួយសន្លឹកបញ្ជាក់ឲ្យដឹងពីថ្ងៃដាក់បង្ហាញវត្តមានស្មាតហ្វូន Honor 8X ជាផ្លូវការ និងលក្ខណៈសម្បត្តិមួយចំនួន។
តាមរយៈ Poster ស្មាតហ្វូនោះនឹងត្រូវបង្ហាញខ្លួននៅថ្ងៃទី 05 ខែកញ្ញា ឆ្នាំ 2018 ឆាប់ៗខាងមុខនេះ នៅក្នុងប្រទេសចិន។ Honor 8X Max អាចនឹងមានបំពាក់អេក្រង់លាតធំខ្លាំងជាងគេបង្អស់ មានទំហំដល់ទៅ 7.12 អ៊ីញ មានឆកខ្នាតតូច រាងជាតំណក់ទឹកស្រក់ ជាមួយផ្ទៃលាតដល់ទៅ 90%។ ចំពោះកម្លាំងម៉ាស៊ីន វាអាចនឹងមាន RAM ទំហំ 4GB ជាមួយអង្គចងចាំ 64GB។
ស្មាតហ្វូននេះ អាចនឹងមានវិមាត្រ 177.6 x 86.3 x 8.1 មីលីម៉ែត្រ និងមានទម្ងន់ 210 ក្រាម។ ក្នុងនោះ វាអាចមានជម្រើស 3 ពណ៌ សម្រាប់ជ្រើសរើស រួមមានពណ៌ខៀវ, ពណ៌ខ្មៅ និងពណ៌ក្រហម។ ការពិតយ៉ាងណានោះ អ្នកទាំងអស់គ្នា នឹងបានជ្រាបច្បាស់ នៅពេលស្មាតហ្វូននេះ ប្រសូតចេញមក នៅថ្ងៃទី 05 ខែកញ្ញា ឆ្នាំ 2018 ឆាប់ៗខាងមុខនេះ៕