
ចិន៖ ត្រឹម 3 ម៉ោងក្រោយចេញលក់ ស្មាតហ្វូន Huawei Mate 30 Series ត្រូវបានអ្នកគាំទ្រចិនសម្រុកទិញរហូតដល់ជាង 1 លានគ្រឿង នៅហាងលក់រាយមួយនៅផ្លូវណានជីងខាងកើត ទីក្រុងសៀងហៃ កាលពីចុងខែកញ្ញា ឆ្នាំ 2019 នេះ។សន្ទុះដ៏ល្អនេះ ត្រូវបានគេមើលឃើញថា បានចូលដូចនឹងអ្វីដែលលោក Richard Yu បានព្យាករកាលពីពេលកន្លងទៅ។ ខណៈនៅលើវេបសាយ Taobao ម៉ូឌែល Mate 30 Series ទទួលបានការគាំទ្រខ្លាំងលើសពីការផ្គត់ផ្គង់ សម្រាប់ទីផ្សារហុងកុង ជាមួយនឹងម្លៃ 1,500 ដុល្លារហុងកុង។ លោក Richard Yu ធ្លាប់បាននិយាយថា លោកនៅតែជឿជាក់ថា Mate 30 និង Mate 30 Pro នឹងនៅតែលក់បានយ៉ាងតិច 20 លានគ្រឿង។ ទោះបីជាមានការបំរាមពីអាមេរិកដោយក្ដី ប៉ុន្តែវាបានប៉ះពាល់តែទីផ្សារក្រៅស្រុកប៉ុណ្ណោះ។ លោកបន្តថា ការលក់ស្មាតហ្វូនរបស់ Huawei នៅក្នុងប្រទេសចិន នៅតែមានការឡើងរហូតដល់ 31% ឯណោះ នេះបើគិតត្រឹមត្រីមាសទី 2 នៃឆ្នាំ 2019 នេះ៕