ទីបំផុត Motorola ក៏មានស្មាតហ្វូនបំពាក់កាមេរ៉ាលោតឡើងដូចគេដែរ

ដើម្បីចង់បានស្មាតហ្វូនមានអេក្រង់ពេញផ្ទៃខាងមុខដូចគេ​ ទីបំផុតពេលនេះ ក្រុមហ៊ុន Motorola បាន​សម្រេច​ព្រម​ចូលបក្សកាមេរ៉ាបែបលោតចេញដូចគេដែរហើយ ដោយកាមេរ៉ាមុខនោះមានទំហំ 32MP និងខាង​ក្រោយ​ភ្លោះ​ ដោយមួយមានទំហំ 48MP អាចថតវីដេគូ 4K/30 និង 120fps សម្រាប់ slow-mo ក្នុងកម្រិត 1080p ឬ 240fps សម្រាប់ 720p ហើយកាមេរ៉ាមួយទៀតមានទំហំ 8MP ប្រភេទ Depth sensor។ស្មាតហ្វូនរបស់ Motorola នេះបំពាក់នូវបន្ទះឈីប Snapdragon 675 និងមាន RAM 4GB ហើយទំហំផ្ទុក 128GB និងអាចបន្ថែម microSD card បានច្រើនទៀត។ បើតាមមើលរូបភាព ស្មាតហ្វូននេះ មានរន្ធ USB-C ជាមួយសមត្ថភាពសាកថ្ម 15W ហើយនៅតែមានរន្ធ 3.5mm និងកម្មវិធីវិទ្យុ FM ទៀតផត។ ចំពោះតម្លៃ និងថ្លៃចេញលក់ នៅមិនទាន់មានដំណឹងនៅឡើយទេ ប៉ុន្តែក៏មិនយូរដែរ៕