
ក្រុមហ៊ុន Microsoft បានបញ្ជាក់ជាថ្មីស្ដីពីការបញ្ចប់ជីវិតកម្មវិធីសេវាកម្ម App Store សម្រាប់ Windows Phone 8.1 និងគ្មានអ្វីថ្មីទៀតឡើយសម្រាប់ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ Windows 10 Mobile នៅចុងឆ្នាំ ២០១៩ នេះដូចគ្នា។ នេះ បើយោងតាមការចុះផ្សាយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft កាលពីពេលថ្មីៗនេះ។
Microsoft បញ្ជាក់ថាខ្លូននឹងបិទដំណើរការសេវាកម្ម App Store នៅថ្ងៃទី 16 ខែធ្នូ ចំពោះអ្នកប្រើប្រាស់ Windows Phone 8.1 ទាំងអស់នឹងលែងមានសិទ្ធិក្នុងការទាញយកកម្មវិធីបានទៀតនោះទេ។ ចំណុចនេះ មានន័យថា អ្នកប្រើប្រាស់អាចប្រើកម្មវិធី ឬហ្គេមដែលបានដំឡើងហើយក្នុងទូរស័ព្ទប៉ុណ្ណោះ ហើយតែហ៊ានលុប គឺមិនអាចដំឡើងវិញបានទេ។ យ៉ាងណាមិញ Microsoft បានទុកឱកាសចុចក្រោយមួយសម្រាប់អ្នក Nokia Lumia ទាំង 17 ម៉ូឌែល អាចធ្វើការ Update ទៅ Windows 10 Mobile បាន ប៉ុន្តែឲ្យធ្វើឲ្យបានមុនថ្ងៃទី 16 ខែធ្នូ៕