
បរទេស៖ ម្សិលមិញនេះសារព័ត៌មាន BBC បានចុះផ្សាយថា ការស្កេនក្រយៅដៃ (Fingerprint Scanning) លើទូរស័ព្ទ Galaxy S10 គឺគ្មានសុវត្ថិភាពឡើយ ដោយនរណាក៏អាចធ្វើការដោះសោតាមរយៈមុខងារនេះបានដែរ។ តាមរយៈព័ត៌មាននេះ ក្រុមហ៊ុន Samsung ក៏បានទទួលស្គាល់បញ្ហាទាក់ទងនឹងបញ្ហាប្រព័ន្ធស្កេនក្រយៅដៃនេះ។
អ្នកស្រាវជ្រាវរកឃើញថាគ្មានសុវត្ថិភាពខ្ពស់ឡើយ ព្រោះគេអាចដោះសោដោយប្រើរូបភាពពីឧបករណ៍ផ្ដិតរូប 3D បានយ៉ាងងាយស្រួល។ ដើម្បីការពារទិន្នន័យក្នុងទូរស័ព្ទ ជាពិសេស ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់គណនីធនាគារអនឡាញ (online banking) លោកអ្នកផ្អាកការប្រើប្រាស់មុខងារដោះសោតាមរយៈការស្កេនក្រយៅដៃនេះសិន រហូតដល់មានការធ្វើបច្ចុប្បន្នភាពកម្មវិធីនេះពីក្រុមហ៊ុន Samsung ហើយមកប្រើលេខកូដ ដើម្បីដោះសោវិញ៕