
គ្រាន់តែក្រុមហ៊ុន Apple ធ្វើការចែកលិខិតផ្លូវការនៃព្រឹត្តិការណ៍ ប្រកាសចេញ iPhone ជំនាន់ថ្មីភ្លាម ក្រុមហ៊ុន Huawei ក៏បានចេញនូវលិខិតផ្លូវការ មួយភ្លាមៗ ឆ្លើយតបវិញផងដែរ អំពីថ្ងៃដាក់បង្ហាញ កំពូលទូរស័ព្ទ Mate 20 និង Mate 20 Pro ជាផ្លូវការដែរ។
ក្រុមហ៊ុន Huawei បានសំរេចចិត្តយកថ្ងៃទី ១៦ ខែ ១០ (តុលា) ដែលជាថ្ងៃបង្ហាញ ចេញនូវ Huawei Mate 20 និង Mate 20 Pro បង្ហាញជាផ្លូវការ នៅក្នុងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ហើយក៏បង្ហាញថា នេះគឺជាទូរសព្ទដំបូង ដែលប្រើឈីបខ្លាំង ជំនាន់ថ្មី Kirin 980 មុនគេ។ ចំពោះរូបរាង Teaser ខាងលើនេះ វាមើលទៅមិនទាន់ច្បាស់ នៅឡើយទេ ដែលបង្ហាញដូចជា Mate 20 អាចនឹងប្រើអេក្រង់ AMOLED មានគែមកោងសងខាង ដូច Galaxy និងមានអេក្រង់លាត កាន់តែធំ ដោយព័ត៌មាន លេចធ្លាយគឺទំហំ ៦.៣ អ៊ីញ មានកម្រិតបង្ហាញរូបភាព Full HD+ (2244 x 1080 ភិចស៊ែល) និងមានកាមេរ៉ា ខាងក្រោយ ចំនួន ៣ គ្រាប់ ជាលេនរបស់ Leica សមត្ថភាពកាន់តែកប់ អាចនឹងប្រជែងខ្លាំង ជាមួយ Pixel 3 ឆ្នាំនេះ ក៏ថាបានដែរ។
ចំណែកផ្នែកកម្លាំងម៉ាស៊ីនយើងដឹងហើយថាវានឹងប្រើឈីប Kirin 980 អមដោយរ៉េមទំហំ ៦ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃស្រាប់ អាចថែមមេម៉ូរី និងមានថាមពលថ្ម ៤,២០០ មីលីអំពែ។ ម្យ៉ាងវិញទៀតទូរស័ព្ទ ក៏នឹងមានមុខងារប្លែក ជាច្រើនផងដែរ ដូចជា Android Pie ចេញពីប្រអប់ស្រាប់ និងមានបច្ចេកវិទ្យា សាកថ្មឥតខ្សែ ដែលយើងបានឃើញឆ្នាំង សាកឥតខ្សែល្បឿនលឿនរបស់ Huawei ទើបលេចព័ត៌មាន ចេញថ្មីៗ៕