
ភ្នំពេញ៖ បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការក្នុងព្រឹត្តិការណ៍ IFA ឆ្នាំ 2019 នៅប្រទេសអាល្លឺម៉ង កាលពីខែមុន ពេល Nokia 6.2 និង Nokia 7.2 ត្រូវបានក្រុមហ៊ុនប្រចាំកម្ពុជា ប្រកាស់ត្រៀមចេញលក់នៅថ្ងៃទី 29 ខែតុលា ឆ្នាំ 2019 នេះ ហើយ។
បើតាមការបង្ហាញប្រាប់របស់ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន KTH ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខ ផលិតផល Nokia សុទ្ធស្របច្បាប់នៅក្នុងប្រទេសកម្ពុជា បានឲ្យដឹងថាទូរស័ព្ទទាំង 2 នឹងបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជា យើងនៅខែតុលា ឆ្នាំ 2019 ខាងមុខនេះ ដោយ Nokia 6.2 មានតម្លៃ $219 និង Nokia 7.2 មានតម្លៃ $289 ហើយនឹងមានថែមជើងសម្រាប់ដាក់ទូរស័ព្ទថតរូបមួយ។
សូមជម្រាបថា៖ ស្មាតហ្វូន Nokia 6.2 និង Nokia 7.2 មានរូបប្រហាក់ប្រហែលគ្នាច្រើន ទាំងផ្នែកខាងមុន និងផ្នែកខាងក្រោយត្រង់ចំណុចកាមេរ៉ា ដែលយើងអាចនិយាយបានថា Nokia 7.2 ដូចទៅនឹងស៊េរី Pro ដូច្នោះដែរ។ ទូរស័ព្ទ Nokia 7.2 មានកាមេរ៉ា 3 គ្រាប់ផូសអណ្ដែងលើកោះរាងរង្វង់មូលនៅផ្នែខាងក្រោយ ដោយកាមេរ៉ាចម្បងរបស់វាប្រើសេនស័រធំ 1/2” ទំហំ 48 MP ដែលត្រូវបានក្រុមហ៊ុន HMD ញាត់ចូលនូវមុខងារធ្វើឲ្យរូបភាពស្រស់ស្អាត និងមុខងារថតរូប HDR ត្រូវបានច្របាច់បញ្ចូលគ្នានៃរូបថត 6 រូបផ្សេងគ្នា ព្រមទាំងថតរូបពេលយប់ Night Mode ដែលដំណើរការបានយ៉ាងល្អពេលយប់។
ក្នុងនោះកាមេរ៉ាទី 2 មានទំហំ 8 MP Ultra-Wide-Angle (កម្រិត 118 ឌឺក្រេ) និងចុងក្រោយគេមានទំហំ 5MP ប្រភេទ Depth Sensor មកពីក្រុមហ៊ុន ZEISS។ ក្នុងនោះ កាមេរ៉ាខាងមុខ មានទំហំ 20MP មកពីក្រុមហ៊ុន ZEISS ដូចគ្នា ដែលមានសមត្ថភាពចាប់រូបច្បាស់ល្អ។ ចំពោះផ្នែកខាងមុន Nokia នៅប្រើអេក្រង់ស្ដាយ៍តំណក់ទឹកដដែលជាមួយនឹងទំហំ 6.3 អ៊ីញ ប្រភេទ LCD អាចបង្ហាញរូបភាពកម្រិត 1080 ភិចសែល និងមានបំពាក់មុខងារ HDR10 ផងដែរ។
Nokia 7.2 ដំណើរការដោយបន្ទះឈីប Snapdragon 660 ដែលក្រុមហ៊ុនបញ្ជាក់ថាឈីបនេះ គឺវាមានល្បឿនលឿនគ្រប់គ្រាន់សម្រាប់ដំណើរហើយ អមជាមួយជម្រើស RAM 4/ 64 និង 6GB /128GB។ ស្មាតហ្វូននេះ ប្រើប្រាស់ស៊ឹមបាន 2 និងមានរន្ធ microSD អាចបន្ថែមបានរហូត 512GB។ ទូរស័ព្ទនេះ ដំណើរការដោយប្រព័ន្ធ Android 9 Pie ចេញពីប្រអប់ ហើយអាច Update ទៅ Android 10 មានភ្លាមពេល Google ប្រកាសជាផ្លូវការ។ ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ស្មាតហ្វូននេះ ហ្នឹងនៅតែអាចធ្វើការ Update ទៅ OS ថ្មីក្នុងអំឡុងពេល 2 ឆ្នាំ និង 3 ឆ្នាំសម្រាប់ប្រព័ន្ធសុវត្ថិភាព។ ទូរស័ព្ទ 7.2 មានទំហំថ្មី 3,500mAh និងស្ដង់ដារសាកថ្មកម្លាំង 10 W ប្រភេទ USB-C។
ដោយឡែកទូរស័ព្ទ Nokia 6.2 វិញមានទំហំអេក្រង់ 6.3 អ៊ីញ និងកម្រិតបង្ហាញ 1080p ព្រមនឹងមុខងារ HDR10 ដូចគ្នា។ សម្បីតែកម្លាំងថ្ម 3,500mAh កម្រិតសាកថ្ម 10W គឺដូចគ្នាទាំងអស់ ដោយខុសតែសមត្ថភាពថតរូប និងបន្ទះឈីបប៉ុណ្ណោះ។ កាមេរ៉ា 3 គ្រាប់នៅលើ Nokia 6.2 មួយមានទំហំ 16MP សម្រាប់កាមេរ៉ាចម្បង និងមួយទៀតទំហំ 8MP ប្រភេទ ultra-wide-angle (118°) ហើយចុងក្រោយមានទំហំ 5MP ប្រភេទ Depth Sensors មកពីក្រុមហ៊ុន ZEISS lenses និងកាមេរ៉ាមុខមានទំហំ 8MP ។ Nokia 6.2 ប្រើបន្ទះឈីប Snapdragon 636 មាន CPU 4+4 configuration of A73 និង A53-derived Kryo cores មានល្បឿនទាបជាងបងរបស់វា។
ប្រិយមិត្តទាំងអស់ដែលចង់បានទូរស័ព្ទ Nokia 6.2 និង Nokia 7.2 នៅគ្រប់ SmartShop និងហាងលក់ទូរស័ព្ទទាំងអស់ទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងបានតាមរយៈលេខទូរស័ព្ទ 012879 707៕