
បរទេស៖ បើតាមព័ត៌មានបែកធ្លាយ និងអ្វីដែលលោក Elon Musk ស្ថាបនិក ក្រុមហ៊ុនផលិតផលរថយន្តអេឡិចត្រូនិក Tesla បានបង្ហើបក្នុងគណនី Twitter កាលពីខែមុន រថយន្តស៊េរីថ្មីប្រភេទ Pickup អាចនឹងត្រូវសម្ពោធចេញនៅខែវិច្ឆិកា ឆ្នាំ 2019 ខាងមុននេះ។
November most likely
— Elon Musk (@elonmusk) September 7, 2019
លោក Elon Musk ស្ថាបនិក បានសរសេរថា៖ “នៅក្នុងខែវិច្ឆិកា នឹងមានអ្វីមួយដែលអស្ចារ្យ និងរំភើប”។ តាមរយៈសារខ្លី នោះ ត្រូវបានអ្នកវិភាគជាច្រើន រំពឹងទុកថា វាជាពេលដែល Tesla ដាក់ចេញនូវរថយន្ត Pickup ជាលើកដំបូង ស្របពេលមានគំរូជាច្រើនត្រូវបានបែកធ្លាយលើបណ្ដាញសង្គម និងបណ្ដាញអ៊ីនធើណេត។
យ៉ាងណាមិញ មិនទាន់មានប្រភពណាមួយបញ្ជាក់ពីលក្ខណៈសម្បត្តិ និងតម្លៃប្រហាក់ប្រហែលនៅឡើងទេចំពោះគំរូបរយន្តមួយនេះ៕