ដំណឹងល្អ! ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសជ្រើសរើសមន្ត្រីក្របខ័ណ្ឌ (ក) ជាច្រើននាក់

ភ្នំពេញ៖ ជាដំណឹងល្អមួយសម្រាប់ប្រិយមិត្តដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ ខណៈពេលនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងជ្រើសរើសមន្ត្រីក្របខ័ណ្ឌ (ក) ចំនួន ៣០កន្លែង។ តាមសេចក្ដីប្រកាសរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា​ការប្រឡង​ប្រជែង​ជ្រើស​រើស​និស្សិត និងមន្ត្រីរាជការស៊ីវិលសម្រាប់ឆ្នាំ ២០១៩នេះ ចាត់ទុកជាការប្រញាប់ដោយ​កាល​បរិច្ឆេទ​ទទួលពាក្យ​ចុះឈ្មោះសុំសិទ្ធិប្រឡង គិតចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៧:០០នាទី។

បេក្ខជនត្រូវបំពេញព័ត៌មានសុំសិទ្ធិប្រឡងតាមប្រព័ន្ធចុះឈ្មោះប្រឡងរបស់ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដោយចូលតាមគេហទំព័ររបស់ក្រសួង: www.mptc.gov.kh ឬតាមរយៈតំណភ្ជាប់ (Link): https://reg.mptc.gov.kh ។

សម្រាប់ព័ត៌មានបន្ថែម៖ បេក្ខជនអាចទំនាក់ទំនងសាកសួរព័ត៌មាន៖
-នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឬ តាមទូរស័ព្ទលេខ: ០២៣ ២៣០ ០០០ (រាល់ម៉ោងធ្វើការ)
-សារអេឡិកត្រូនិក: [email protected]