
ថ្មីៗនេះ ក្រុមហ៊ុនផលិតឧបករណ៍បណ្តាញទូរគមនាគមន៍ Nokia បានបន្ថែមកម្លាំងជំនាញឯកទេសក្នុងប្រទេសហ្វាំងរហូតដល់ ៣៥០ នាក់ មកបង្កើនល្បឿនអភិវឌ្ឍន៍បច្ចេកវិទ្យា 5G ធ្វើយ៉ាងណាដើរឲ្យទាន់ទីផ្សារ ជាពិសេសគូប្រកូតប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន Ericsson របស់ស៊ុយអ៊ែត និង Huawei របស់ចិន។
ការជ្រើសរើសយ៉ាងគំហុគនេះដោយហេតុថា ផ្សារហ៊ុន Nokia បានធ្លាក់ចុះដល់ទៅ ២១% កាលពីថ្ងៃព្រហស្បតិ៍មុន បន្ទាប់ពីក្រុមហ៊ុនបានបង្ហាញលទ្ធផលអស់សង្ឃឹមនៅក្នុងត្រីមាសទី ៣ ដែលជារួមសម្រាប់ឆ្នាំនេះទាំងមូលចំណូលបានធ្លាក់រហូតដល់ទៅ ៣០%។ កាលពីឆ្នាំមុនក្រុមហ៊ុនមួយនេះបានរុះរើគណៈគ្រប់គ្រងរបស់ខ្លួនម្តងហើយក្នុងគោលដៅដើម្បីរក្សានូវលំនឹងចំណូល ខណៈដែលអតិថិជនសំខាន់របស់ក្រុមហ៊ុនភាគច្រើននៅក្នុងតំបន់អាមេរិកភាគខាងជើងមានការថមថយដោយសារតែមានការបូកបញ្ចូលគ្នាជាមួយនឹងស្ថាប័នផ្សេងមួយផ្សេងទៀតគឺ T-Mobile Inc ជាសាជីវកម្មរបស់អាមេរិក៕