
ប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានបែកធ្លាយជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Motorola នឹងធ្វើការបង្ហាញស្មាតហ្វូនបត់បានយកគំរូតាមទូរស័ព្ទស៊េរីចាស់ ដែលត្រៀមដាក់ចេញនៅថ្ងៃទី 13 ខែវិច្ឆិកា ខាងមុខនេះ។
រូបភាព Render របស់ Motorola Razr ជាច្រើនសន្លឹករួចមក នៅក្នុងថ្ងៃនេះក៏មានគេប្រទះឃើញរូបភាពគេចាប់កាន់ Motorola Razr និងត្រូវបានបង្ហោះដោយគណនី Weibo មួយដែលមានឈ្មោះថា sunniton។ តាមប្រភពខ្លះបង្ហើបថា ទូរស័ព្ទ Motorola Razr 2019 អាចប្រើបន្ទះឈីប Snapdragon 710 និងមាន Ram ទំហំ 4GB និងទំហំផ្ទុក 64GB ។
អ្វីដែលពិសេសសម្រាប់ទូរស័ព្ទនេះ គឺអេក្រង់ទំហំ 6.2 អ៊ីង ពេលវាពន្លាអេក្រង់ ហើយក៏មានអេក្រង់ទីពីរដែលនឹងទ្រទ្រង់កម្រិតបង្ហាញ 600x800px។ យើងនៅមិនច្បាស់ទេ ថាទូរស័ព្ទមានពិត ឬយ៉ាងណា ប៉ុន្តែបើតាមអ្វីដែលព័ត៌មានចុះផ្សាយថ្ងៃទី 13 នឹងជាថ្ងៃបង្ហាញខ្លួនរបស់វា។ ដូច្នេះ សូមតាមដានជាមួយគ្នា ថាវាពិត ឬយ៉ាងណា?