6 ជំហាន ដើម្បីដាក់អសយដ្ឋានផ្ទះ ឬការិយាល័យក្នុង Google Maps

ការបញ្ចូលឈ្មោះ និងអសយដ្ឋានផ្ទះ ឬការិយាល័យទៅក្នុងកម្មវិធី Google Maps វាជាវិធីសាស្ដ្រល្អមួយ ដែល​វា​អនុញ្ញាតឲ្យលោកអ្នក និងអ្នកប្រើប្រាស់ដទៃទៀតងាយស្រួលស្វែងទីតាំងនោះនៅផែនទីបែបឌីជីថលមួយនេះ ដោយមិនចាំបាច់វាយបញ្ជូលច្រើនម្ដងទៀត។

ក្នុងន័យនេះ វាក៏ផ្ដល់ភាពងាយស្រួលផងដែរ លើការប្រាប់ទីតាំង ដើម្បីនរណាទៅដល់ការិយាល័យ ឬផ្ទះរបស់​យើង​តាម​រយៈមុខងារ Share Location ការចង្អុលបង្ហាញទៅអ្នកបើកបររថយន្តឈ្នួល ឬ​ការដាក់​ឲ្យក្មេងៗ​ដែល​មិន​សូវ​ស្គាល់​ផ្លូវងាយស្រួលរកផ្លូវមកផ្ទះដោយខ្លួនឯងជាដើម។ សម្រាប់​ការ​កំណត់នេះ យើងសូមលើកយកសម្រាប់តែ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ Android មកជម្រាប់ជូនមួយសិន៖

  1. ដោយដំបូង ប្រិយមត្តិសូមចូលទៅកាន់កម្មវិធី Google លើទូរស័ព្ទ Android ហើយចុចលើសញ្ញាឆ្នូត 3 (ដូចក្នុងរូបខាងក្រោម)
  2. បន្ទាប់មក ចុចលើ Your Places
  3. បន្ទាប់មកទៀត ចុចលើ Set home address
  4. វាយបញ្ចូលអសយដ្ឋានផ្ទះរបស់អ្នក
  5.  ជ្រើសរើសអសយដ្ឋានរបស់អ្នកដែលបានលោតឡើងជាការស្រេច (ប្រសិនបើមាន)
  6. សូមធ្វើតាមដំណាក់កាលទី 1 ដល់ដំណាក់កាលទី 5 ប្រសិនបើលោកអ្នកចង់ Save អសយដ្ឋានការិយាល័យធ្វើការរបស់អ្នក៕