
គេគ្រប់ល្បីត្រឹម 2 គ្រាប់ ឬលោតដល់ 3 គ្រាប់ ប៉ុន្តែពេលនេះ មានព័ត៌មានមួយលើកឡើងថាក្រុមហ៊ុន Nokia អាចនឹងបញ្ចេញស្មាតហ្វូន Nokia 9 បំពាក់កាមេរ៉ាក្រោយចំនួន 5 គ្រាប់តែម្ដង ដើម្បីឲ្យអស្ចារ្យជាងគេផុតលេខ។
តាមរយៈបែកធ្លាយរូបភាពមួយសន្លឹក ដែលបានបង្ហោះដំបូងនៅក្នុង Forum របស់ IThomes Chinese Blog ដែលគេឃើញយ៉ាងច្បាស់ ថាគឺជាទូរសព្ទ Nokia មានលេខកូដសម្គាល់ Nokia TA-១០៩៤ ដែលគេរំពឹងមុតមាំថា វាអាចជា Nokia 9 ដោយបំពាក់ជាមួយកាមេរ៉ា 5 គ្រាប់ នៅផ្នែខាងក្រោយជាផលិតផលរបស់ ZEISS និងភ្លើងពន្លឺ ហើយមួយទៀត អាចជាឡេស័រ ចាប់ចំណុច Focus។
លេនទាំង 5 នោះ មានតួនាទីខុសៗគ្នា ទីមួយគឺជា លេនគោល សម្រាប់ថតធម្មតា, Telephoto សម្រាប់ពង្រីកចូល, Monochrome សម្រាប់រូបភាពសខ្មៅ, Blur សម្រាប់ផលិតរូបព្រាល, និងចុងក្រោយគឺ Multi-lens Pixel សម្រាប់សំយោគ កាមេរ៉ាទាំងអស់ និងសម្គាល់ស្ថានភាព ដើម្បីថតបញ្ចូលគ្នាជាដើម។ ប៉ុន្តែនេះ គ្រាន់តែជាការស្មានប៉ុណ្ណោះ មិនមែនជាព័ត៌មាន ជាក់លាក់នៅឡើយទេ។ ដូច្នេះសូមចាំមើល ព័ត៌មានជាក់លាក់ នៅពេលខាងមុខ ជាបន្ដទៀត៕