បើកើតមានរឿង 4 ចំណុចនេះមែន បញ្ជាក់ថាគណនី Facebook របស់អ្នកត្រូវបានគេ Hack ហើយ!

មានអ្នករបើប្រាស់កម្មវិធី Facebook ជាច្រើនតែងមានការសង្ស័យអាចមានគេហួចចូលប្រើប្រាស់ (Hacke) ខណៈរកឃើញថាគណនីខ្លួនមានភាពមិនប្រក្រតី ចម្លែកៗ អាចឈានដល់ការបិទគណនី និងមិនអាចចូលប្រើក៏មាន។ សម្រាប់ថ្ងៃនេះ The Plus News សូមលើកយកនូវចំណុចចំនួន 4 ដែលអាចបញ្ជាក់ថាគណនី Facebook អាចត្រូវគេ Hack រួមនឹងវិធីសាស្ត្រដោះស្រាយផងដែរ។

  1. ឈ្មោះ ថ្ងៃខែឆ្នាំកំណើត Email ឬ Password ត្រូវបានផ្លាស់ប្ដូរ ដោយលោកអ្នកមិនបានដឹង
  2. ផ្ញើ Friend Request ទៅកាន់អ្នកណាម្នាក់ ដោយលោកអ្នកមិនបានដឹង
  3. សារត្រូវបានផ្ញើចេញពីគណនី Facebook របស់អ្នក ប៉ុន្តែអ្នកមិនបានសរសេរ
  4. Post បង្ហាញឡើងលើ Timeline ដោយលោកអ្នកមិនមែនជាអ្នក Post

ប្រសិនបើលោកអ្នកមានរឿងទាំង 4 កើតឡើងមែន វាបញ្ជាក់ថាគណនី Facebook របស់អ្នកប្រាកដជាមានអ្នក Hack ហើយ ក្នុងនោះចំពោះដំណោះស្រាយប្រសិនបើសង្ស័យថា Facebook ត្រូវបានគេ Hack សូមធ្វើតាមដំណាក់កាលខាងក្រោម៖

  1.  សូមចូលទៅកាន់Facebook Help
  2.  សូមចុចលើI think my account was hacked or someone is using it without my permission.
  3.  ចុចលើ Secure You Account
  4. ធ្វើតាមការណែនាំរបស់ Facebook ជាការស្រេច