បែកធ្លាយឈ្មោះផ្លូវការរបស់ iPhone ដែលត្រៀមសម្ពោធស្អែក!

ស្អែកនេះ ក្រុមហ៊ុន Apple នឹងធ្វើឲ្យពិភពស្មាតហ្វូនមានការកក្រើកជាថ្មី តាមការបញ្ចេញនូវឧបករណ៍ថ្មីៗ រួមនឹងទូរស័ព្ទ iPhone ដែលត្រូវបានគេទាយថាមាន ៣ ស៊េរី។ ចំពោះ iPhone ស៊េរី​ថ្មី​ទាំង ​៣ ម៉ូដែល ដែល Apple នឹង​ប្រកាស​នៅ​ថ្ងៃ​ទី១២ ស្អែកនេះ អាចមាន​ឈ្មោះ iPhone XS, iPhone XS Plus និង iPhone XC។

តាមរយៈព័ត៌មានដែលបានចុះ Apple ​នឹង​សម្ពោធ​ទូរស័ព្ទ iPhone ជំនាន់​ថ្មី ឈ្មោះ​ថ្មី​បន្ថែម S ពី​ក្រោយ X គឺ iPhone XS ​ហើយ​វា​នឹង​ជា​ទូរស័ព្ទ​ប្រើ​ស៊ីមកាត​២ សម្រាប់​លក់​លើ​ទីផ្សារ​ប្រទេស​ចិន។ នេះ​បើ​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ពី​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចិន China Mobile។ iPhone ​ថ្មី​ទាំង​បី​រួម​មាន ម៉ូដែល​អេក្រង់ OLED ​ទំហំ ៥,៨អ៊ីញ​នឹង​ត្រូវ​ហៅ​ឈ្មោះ iPhone XS។ រីឯ OLED ​អេក្រង់ ៦,៥អ៊ីញ​នឹង​ចេញ​លក់​ដោយ​ប្រើ​ឈ្មោះ iPhone XS Plus ​ចំណែក​ម៉ូដែល LCD ​អេក្រង់ ៦,១អ៊ីញ​នឹង​មាន​ឈ្មោះ iPhone XC ហើយវា​ស៊េរី​ថ្មី​ទាំង​បី ត្រូវ​រំពឹង​ថា នឹង​មាន​រចនាបថ​ស្រដៀង​ទៅ​នឹង​ iPhone X ​ដែល​មាន​គែម​ស្ដើង ក្បាល​ឆក notch ​នៅ​ផ្នែក​ខាងលើ ហើយ​ក៏​នឹង​បំពាក់​មុខងារ Face ID ផង​ដែរ។ iPhone ​ថ្មី​នឹង​ប្រើ​ឈីប​ជំនាន់​ថ្មី​ដូច​គ្នា​គឺ Apple A12 ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 12។

ក្នុងនោះទូរស័ព្ទ iPhone XC ​ថា នឹង​បំពាក់​កាមេរ៉ា​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ​ត្បិត​អី​វា​ជា iPhone តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​ក្នុង​ចំណោម​ទាំង​បី​ម៉ូដែល។ ចំណែក iPhone XS ​នឹង iPhone XS Plus ​វិញ​នឹង​មាន​កាមេរ៉ា​ភ្លោះ​ពីរ​នៅ​ខាង​ក្រោយ។ Apple នឹង​ប្រកាស​ចេញ iPhone ជំនាន់​ថ្មី​ទាំង​ពីរ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី១២ កញ្ញា​ឆាប់ៗ​នេះ​ហើយ៕