
ដូចការគ្រោងទុក នៅយប់ Apple នឹងធ្វើព្រឹត្តិការណ៍ Special Event ដែលនឹងធ្វើការដាក់ Live Stream នៅថ្ងៃទី 12 ខែកញ្ញា វេលាម៉ោង 10 ព្រឹក នៅសហរដ្ឋអាមេរិច ដែលត្រូវនឹងម៉ោង 12 រំលងអធ្រាត ថ្ងៃឈានចូលទី 13 ខែកញ្ញា នៅក្នុងប្រទសកម្ពុជា។ ជាមួយគ្នានេះ តើអតិថិជនទាំងអស់គ្នាបានដឹងពីរៀបចូលទស្សនាហើយ ឬនៅ?
ចំពោះអ្នកទាំងអស់គ្នា ដែលមានចំណាប់អារម្មណ៍ ចង់ទស្សនាការ ផ្សាយផ្ទាល់ពី Apple ក្នុងព្រឹត្តិការណ៍ Special Event អាចចុចតាមតំណរភ្ជាប់នេះ ( Live Stream)។
សូមបញ្ជាក់ផងដែរថា តំណរនេះ មិនទាន់មានបង្ហាញអ្វីនៅឡើយទេតែអ្នកអាចឃើញនៅពេល ដល់ម៉ោងនៃការដាក់បង្ហាញនោះតែម្តង។ ការទស្សនាចូលដំណើរទៅបានសម្រាប់អ្នកដែលប្រើប្រាស់ទូរស័ព្ទ iPhone, iPad, or iPod touch លើSafari ចាប់ពី iOS 10 ឬក៏ជំនាន់ថ្មី អ្នកប្រើកុំព្យូទ័រ Mac ចាប់ពី macOS Sierra 10.12 ឬលើសនេះ។ ក្នុងនោះអ្នកប្រើកុំព្យូទ័រ Windows 10 ក៏អាចទស្សនាបានដែរ តែត្រូវប្រើ Microsoft Edge ហើយចំពោះឧបករណ៍ផ្សេងទៀតក៏អាចចូលមើលបានដែរ ប៉ុន្តែត្រូវប្រើកម្មវិធី Chrome ឬ Firefox ជំនាន់ថ្មីបំផុត(MSE, H.264, and AAC)៕