ដំណឹងល្អ! Nokia 6.2 និង Nokia 7.2 ដាច់ស្ដុកថ្ងៃមុន ពេលនេះមានលក់វិញហើយ

រាជធានីភ្នំពេញ៖ បន្ទាប់ពីលក់ដាច់រហូតអស់ស្ដុកមួយរយៈពេលនេះ ទូរស័ព្ទ Nokia 6.2 និង Nokia 7.2 ត្រូវបានក្រុមហ៊ុនបញ្ចាក់ថា បានចូលស្តុកលក់វិញហើយ ដែលប្រិយមិត្តទាំងអស់អាចរកជាវ​បាននៅគ្រប់​ហាង​លក់​ទូរស័ព្ទ​ទាំងអស់នៅទូទាំងប្រទេស ជាមួយនឹងតម្លៃនៅដដែល។

តាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុន Nokia ប្រចាំកម្ពុជា បានឲ្យដឹងថា ទំហំនៃការគាំទ្រ ទូរស័ព្ទ Nokia 6.2  និង Nokia 7.2 ច្រើនលើសការរំពឹងទុក ខណៈការចេញលក់ស្តុកដំបូងអស់លឿនជាងផែនការកំណត់ ដែល​នាំ​ឲ្យ​អតិថិជនជាច្រើនខកខានមិនអាចរកជាវបានភ្លាមៗ។ ប៉ុន្តែពេលនេះ អតិថិជនទាំងអស់អាច​អញ្ជើញ​ទៅ​រក​តាម​ហាងលក់ទូរស័ព្ទទូទាំងប្រទេសបាន ដោយ Nokia 6.2 មាន RAM/ROM 4/64GB. មានព៌ណខ្នៅរលោង និង ព្រិលទឹកកក និង Nokia 7.2 មាន RAM/ROM 6/128GB, មានព៌ណខ្មៅ និង បៃតងហើយ​នឹង​មានថែមជើង​សម្រាប់ដាក់ទូរស័ព្ទថតរូបមួយ។

សូមបញ្ជាក់ថា៖ ស្មា​ត​ហ្វូ​ន Nokia 6.2 និង Nokia 7.2 មាន​រូប​ប្រហាក់ប្រហែល​គ្នាច្រើន ទាំង​ផ្នែក​ខាង​មុន និង​ផ្នែក​ខាងក្រោយ​ត្រង់ចំណុច​កាមេរ៉ា ដែល​យើង​អាច​និយាយបានថា Nokia 7.2 ដូច​ទៅនឹង​ស៊េរី Pro ដូច្នោះ​ដែរ។ ទូរស័ព្ទ Nokia 7.2 មាន​កាមេរ៉ា 3 គ្រាប់​ផូស​អណ្ដែង​លើ​កោះ​រាង​រង្វង់​មូល​នៅ​ផ្នែ​ខាងក្រោយ ដោយ​កាមេរ៉ា​ចម្បង​របស់​វា​ប្រើ​សេន​ស័​រ​ធំ 1/2” ទំហំ 48 MP ដែល​ត្រូវបាន​ក្រុមហ៊ុន HMD ញាត់​ចូល​នូវ​មុខងារ​ធ្វើ​ឲ្យ​រូបភាព​ស្រស់ស្អាត និង​មុខងារ​ថតរូប HDR ត្រូវបាន​ច្របាច់​បញ្ចូល​គ្នា​នៃ​រូបថត 6 រូប​ផ្សេងគ្នា ព្រមទាំង​ថតរូប​ពេលយប់  Night Mode ដែល​ដំណើរការបាន​យ៉ាង​ល្អ​ពេលយប់។

ក្នុងនោះ​កាមេរ៉ា​ទី 2 មាន​ទំហំ 8 MP Ultra-Wide-Angle (កម្រិត 118 ឌឺ​ក្រេ) និង​ចុងក្រោយ​គេ​មាន​ទំហំ 5MP ប្រភេទ Depth Sensor មកពី​ក្រុមហ៊ុន ZEISS។ ក្នុងនោះ ​កាមេរ៉ា​ខាងមុខ មាន​ទំហំ 20MP  មកពី​ក្រុមហ៊ុន ZEISS ដូចគ្នា ដែលមាន​សមត្ថភាព​ចាប់​រូប​ច្បាស់​ល្អ។ ចំពោះ​ផ្នែក​ខាង​មុន Nokia នៅ​ប្រើ​អេក្រង់​ស្ដាយ៍​តំណក់ទឹក​ដដែល​ជាមួយ​នឹង​ទំហំ 6.3 អ៊ី​ញ ប្រភេទ LCD អាច​បង្ហាញ​រូបភាព​កម្រិត 1080 ភិ​ច​សែ​ល និង​មាន​បំពាក់​មុខងារ HDR10 ផងដែរ។

ស្មា​ត​ហ្វូ​ន​នេះ ប្រើប្រាស់​ស៊ឹម​បាន 2 និង​មាន​រន្ធ microSD អាច​បន្ថែម​បាន​រហូត 512GB។ ទូរស័ព្ទ​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ Android 9 Pie ចេញពី​ប្រអប់ ហើយ​អាច Update ទៅ Android 10 មាន​ភ្លាម​ពេល Google ប្រកាស​ជា​ផ្លូវការ។ ក្រុមហ៊ុន​ក៏បាន​បញ្ជាក់ដែរថា ស្មា​ត​ហ្វូ​ន​នេះ ហ្នឹង​នៅតែ​អាចធ្វើ​ការ Update ទៅ OS ថ្មី​ក្នុងអំឡុងពេល 2 ឆ្នាំ និង 3 ឆ្នាំ​សម្រាប់​ប្រព័ន្ធ​សុវត្ថិភាព។ ទូរស័ព្ទ 7.2 មាន​ទំហំ​ថ្មី 3,500mAh និង​ស្ដង់ដា​រសាក​ថ្ម​កម្លាំង 10 W ប្រភេទ USB-C។

ដោយឡែក​ទូរស័ព្ទ Nokia 6.2 វិញ​មាន​ទំហំ​អេក្រង់ 6.3 អ៊ី​ញ និង​កម្រិត​បង្ហាញ 1080p ព្រម​នឹង​មុខងារ HDR10 ដូចគ្នា។ សម្បី​តែ​កម្លាំង​ថ្ម 3,500mAh កម្រិត​សាក​ថ្ម 10W គឺ​ដូចគ្នា​ទាំងអស់ ដោយ​ខុស​តែ​សមត្ថភាព​ថតរូប និង​បន្ទះ​ឈី​ប​ប៉ុណ្ណោះ។ កាមេរ៉ា 3 គ្រាប់​នៅលើ Nokia 6.2 មួយ​មាន​ទំហំ 16MP សម្រាប់​កាមេរ៉ា​ចម្បង និង​មួយទៀត​ទំហំ 8MP ប្រភេទ ultra wide-angle (118°) ហើយ​ចុងក្រោយ​មាន​ទំហំ 5MP ប្រភេទ Depth Sensors មកពី​ក្រុមហ៊ុន ZEISS lenses និង​កាមេរ៉ា​មុខ​មាន​ទំហំ 8MP ។  Nokia 6.2 ប្រើ​បន្ទះ​ឈី​ប Snapdragon 636 មាន CPU 4+4 configuration of A73 និង A53-derived Kryo cores មាន​ល្បឿន​ទាប​ជាង​បង​រប​ស់វា។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​បាន​តាមរយៈ​លេខ​ទូរស័ព្ទ 012879 707៕