ដំណឹងល្អ! វិទ្យាស្ថានជាតិ NIPTICT ផ្ដល់អាហារូបករណ៍ ១០០% ដល់សិស្សដែលទើបប្រឡងជាប់

ជាដំណឹងល្អសម្រាប់ប្អូនៗ ដែល​ទើប​​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ ២០១៨ នេះ ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) ឆ្នាំ​សិក្សា​២០១៨-២០១៩ នឹងផ្ដល់​​អាហារូបករណ៍​ ១០០% សម្រាប់​ចូល​ប្រឡង​ចូល​សិក្សា​​ជំនាញ ៣ ផ្នែកឌីជីថល។

​​

អាហារូបករណ៍​ ១០០%​ មានចំនួន ៦០​កន្លែងចូលរៀនជំនាញពាណិជ្ជកម្ម​អេឡិចត្រូនិក (e-Commerce) ទូរគមនាគមន៍ និងបណ្ដាញ (Telecom and Networking) និងជំនាញវិទ្យាសាស្ត្រ​កុំព្យូទ័រ (Computer Science)។ កម្មវិធីនេះ នឹងផុត​កំណត់​ទទួល​ពាក្យ ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៨ ដោយទីតាំង​ទទួល​ពាក្យ​ប្រឡងស្ថិតនៅក្នុងវិទ្យាស្ថាន​ជាតិ NIPTICT ផ្ទាល់ (ជាប់ទីស្ដីការគណៈរដ្ឋមន្ត្រី)៕