
ក្រោយមានព័ត៌មានចចាមអារ៉ាជាច្រើនកន្លងមកទីបំផុតក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញស្មាតហ្វូនម៉ូឌែល ខ្សែស្រឡាយ Mi 8 ជាផ្លូវការហើយ ដោយវាមានឈ្មោះថា Mi 8 Pro ប៉ុន្តែមិនមែនជា Mi 8 Youth ដូចព័ត៌មាន លេចធ្លាយនោះទេ។
Xiaomi Mi 8 Pro នឹងមានលក់ជាមួយជម្រើស RAM ពីរទំហំគឺ 6GB និង 8GB។ ចំណែកអេក្រង់របស់វាមានទំហំ ៦,២១អ៊ីញកម្រិត 1080x2248px OLED បំពាក់ឈីប Snapdragon 845 និងមានកាមេរ៉ាទំហំ 12MP f/1.8 + 12MP f/2.4 ជាកាមេរ៉ាគោល ហើយកាមេរ៉ាមុខទំហំ 20MP។ Xiaomi Mi 8 Lite ប្រើអេក្រង់ទំហំ ៦,២៦អ៊ីញ LCD បំពាក់ឈីប Snapdragon 660, កាមេរ៉ាក្រោយភ្លោះ 12MP + 5MP និងមានកាមេរ៉ា selfie ទំហំ 24MP ហើយមានកម្លាំងថ្ម 3350mAh។
ស្មាតហ្វូននេះ នឹងត្រូវដាក់លក់នៅទីផ្សារស្រុកក្រៅក្នុងតម្លៃ 468 ដុល្លារ សម្រាប់ម៉ូឌែល RAM 6GB ជាមួយអង្គចងចាំ 128GB និងតម្លៃ 527 ដុល្លារ សម្រាប់ម៉ូឌែល RAM 8GB ជាមួយអង្គចងចាំ 128GB។ Mi 8 Pro មានជម្រើស 3 ពណ៌ រួមមាន Black (Transparent Black), Meteorite Black និង Shuguangjin៕