
ថ្ងៃនេះ ជាថ្ងៃដំបូងនៃការចេញលក់ទូរស័ព្ទ iPhone ថ្នាក់លំដាប់កំពូល iPhone XS និង XS Max របស់ក្រុមហ៊ុន Apple សម្រាប់ទីផ្សារមួយចំនួននៅក្រៅប្រទេស។ ក្នុងនោះ សម្រាប់ទីផ្សារកម្ពុជា ក៏មានហាងមួយចំនួនដាក់ឲ្យ Pre-Order ផងដែរ។ ជាមួយគ្នានោះ តម្លៃ iPhone XS និង XS Max កំពុងប្រទូស្តប្រទាំងគ្នាខ្លាំងក្នុងទីផ្សារស្រុកខ្មែរយើងពេលចេញលក់ដំបូង។
*ប្រភពពីហាង 3 Plus បានបង្ហើបតម្លៃបានកាលពីប៉ុន្មានម៉ោងមុននេះ ឲ្យដឹងថា៖
- iPhone XS (ស៊ីមពីរ)
– ម៉ូឌែល 64GB មានតម្លៃ 1370 ដុល្លារ
– ម៉ូឌែល 256GB មានតម្លៃ 1530 ដុល្លារ
-ម៉ូឌែល 512GB មានតម្លៃ 1750 ដុល្លារ
- iPhone XS Max (ស៊ីមពីរ)
– ម៉ូឌែល 64GB មានតម្លៃ 1510 ដុល្លារ
– ម៉ូឌែល 256GB មានតម្លៃ 1670 ដុល្លារ
– ម៉ូឌែល 512GB មានតម្លៃ 1920 ដុល្លារ
*នៅហាង UFOSTORE បានបង្ហោះតម្លៃថា(iPhone XS Max (ស៊ីមពីរ)
– ម៉ូឌែល 64GB មានតម្លៃ 1420 ដុល្លារ
– ម៉ូឌែល 256GB មានតម្លៃ 1620 ដុល្លារ
– ម៉ូឌែល 512GB មានតម្លៃ 1970 ដុល្លារ
*សម្រាប់តំលៃនៅតែពិសេសជាងគេពីរហាង JET Black Store
– iPhone Xs ZP/A 64G = 1375 ដុល្លារ
– iPhone Xs ZP/A 256G = 1585 ដុល្លារ
– iPhone Xs ZP/A 512G = 1735 ដុល្លារ
– iPhone Xs Max ZP/A 64G = 1475 ដុល្លារ
– iPhone Xs Max ZP/A 256G = 1685 ដុល្លារ
– iPhone Xs Max ZP/A 512G = 1835 ដុល្លារ
សូមបញ្ជាក់ថា៖ តម្លៃទូរស័ព្ទខាងលើអាចប្រែប្រួលគ្រប់ពេល តាមហាងនីមួយៗ ដូច្នេះដើម្បីទទួលបានព័ត៌មានជាក់លាក់សូមធ្វើការទាក់ទងទៅដល់ហាងផ្ទាល់៕