បែកធ្លាយស្រោមស្អាត Mate 20 Pro ខណៈរូបរាងពិតប្រាកដមិនទាន់បញ្ចេញ!

តាមសេចក្ដីប្រកាសរបស់ Huawei ថាខ្លួននឹងធ្វើការប្រកាសចេញស្មាតហ្វូន Mate 20 និង Mate 20 Pro ជំនាន់ថ្មីនេះ ឲ្យពិភពលោក បានឃើញ នៅថ្ងៃទី 16 ខែតុលា ខាងមុខនេះ ក្នុងទីក្រុងឡុង ជាមួយនឹងការប្រើប្រាស់ បន្ទះឈីបខ្លាំង Kirin 980 ជំនាន់ថ្មីមុនគេផងដែរ។ ប៉ុន្តែរូបរាងទូរស័ព្ទនេះមិនទាន់ចេញផង ពេលនេះស្រោម​ការពារ​ប្រភេទ​ស្បែក Mate 20 Pro របស់ Huawei ជា​ច្រើន​ម៉ូដ​បង្ហាញ​ខ្លួន​បាត់​ទៅហើយ។

ចំពោះម៉ូដស្រោមការពារ ប្រភេទស្បែក ដែលបានបង្ហាញមកនេះ មាន 3 ម៉ូដ រួមមាន Case ប្រភេទ Silicone, Case ប្រភេទ Smart View និង Case ប្រភេទ PU Wallet។

សម្រាប់រចនាបថ Case នៃកាមេរ៉ា​ខាង​ក្រោយ​របស់វា គឺមានកាមេរ៉ាចំនួន 3 គ្រាប់ អមដោយភ្លើង Flash 1 គ្រាប់ ដែលមានរាងជាកញ្ចុំផ្តុំចូលគ្នា ស្ថិតក្នុងកន្លែងតែមួយ ពិតប្រាកដមែន៕