Nokia 2.3 ចេញលក់ក្ដៅ ជាមួយតម្លៃត្រឹមតែ 115 ដុល្លារប៉ុណ្ណោះ!

0

ភ្នំពេញ៖ ទីបំផុតទូរស័ព្ទ Nokia 2.3 ស្មាតហ្វូនជំនាន់ថ្មី មានរូបតូចច្រឡឹង បូករួមជាមួយ​សមត្ថភាព​ដំ​ណើរល្អ បានបង្ហាញវត្តមានជាផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជា យើងហើយ ក្នុងតម្លៃត្រឹមតែ 46 ម៉ឺនរៀល ឬប្រមាណ 115 ដុល្លារ ប៉ុណ្ណោះ។

Nokia 2.3 បានភ្ជាប់មកជាមួយ អេក្រង់ទំហំ 6.2 អ៊ីញ ដែលមានកម្រិតបង្ហាញត្រឹម HD+ ក៏ដូចជាមានកម្រិត​សមា​មាត្រអេក្រង់ 19:9 ហើយអេក្រង់នេះ មានលក្ខណៈជាតំណក់ទឹក សម្រាប់ដាក់កាមេរ៉ាមួយគ្រាប់ ចំណែក​ឯ​ផ្នែក​ខាងក្រោយវិញ វាត្រូវបានប្រើប្រាស់តួខ្លួន ជាអាលុយមីញ៉ូមទៀតផង។ ​ស្មាតហ្វូន​នេះ ដំណើរការ​ដោយ​ឈីប MediaTek Helio A22 ដោយមានរ៉េម 2GB និងមានអង្គផ្ទុក 32GB ហើយវាក៏អនុញ្ញាត ឲ្យអ្នកប្រើប្រាស់ បន្ថែមអង្គផ្ទុកពីខាងក្រៅ បានដល់ 512GB។

ចំពោះផ្នែកកាមេរ៉ានៅផ្នែកខាងក្រោយមានចំនួន 2 គ្រាប់ដាក់បញ្ឈរនៅចំកណ្តាល ជាមួយ Flash LED ដែលក្នុងនោះ មានលេនគោលទំហំ 13MP និងលេនមួយទៀតមានទំហំ 2MP ដែលអាចថត​រូប​បាន​ច្បាស់​ទោះ​ស្ថិត​នៅលក្ខខណ្ឌពន្លឺតិចក្ដី។ រីឯខាងមុខ នៅត្រង់ឆកនោះ វាមាន​សេនស័រកាមេរ៉ាមួយគ្រាប់ទំហំ 5MP អាចធ្វើការបានក្នុងកម្រិតអាចទទួលយកបាន។ ជាពិសេសជាងនេះ ស្មាតហ្វូននេះ ក៏មានមុខងារ Portrait Mode និងកាមេរ៉ាបំពាក់បច្ចេកវិទ្យា AI ផងដែរ។

Nokia 2.3 មានថាមពលថ្មដល់ 4,000mAh ដែលអាចកាន់បានដល់ពីរថ្ងៃឯណោះ។ កាន់តែពិសេសនោះ ស្មាតហ្វូនខាងលើនេះ វាត្រូវបានដំណើរការដោយ Android 9 ចេញពីប្រអប់ នឹង​ទទួល​បាន​ការ Update ​ទៅកាន់ Android 10 ក្នុងពេលឆាប់ៗនេះ។

 

សូមបញ្ជាក់ថា៖ ស្មា​ត​ហ្វូ​ន Nokia បាន​ជាប់​លេខ 1 ជា​ស្មា​ត​ហ្វូ​ន​ដែល​ទទួល​បានការ Update លឿន​ទៅកាន់ Android ស៊េរី​ចុងក្រោយ​បាន​មុនគេ និង​មាន​ប្រព័ន្ធ​​សុវត្ថិភាព​ខ្ពស់បំផុត។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​បាន​តាមរយៈ​លេខ​ទូរស័ព្ទ 012879 707៕