វិធីឆែកមើលលេខសម្ងាត់របស់ Wi-Fi នៅលើកុំព្យូទ័រប្រើ Windows 10

0

ពេល​ដែល​អ្នក​ប្រើ​អ៊ិនធើណែត​ឥត​ខ្សែ​តាម​រយៈ​កុំព្យូទ័រ​ ហើយ​អ្នក​មិនមែន​ជា​អ្នក​វាយ​បញ្ចូល​លេខ​សម្ងាត់​ដើម្បី​ភ្ជាប់​ការ​ប្រើ​ប្រាស់ នោះអ្នក​អាច​នឹង​មិន​ដឹង​ថា​គេ​ប្រើ​លេខ​សម្ងាត់​អ្វី​ខ្លះ ហើយ​បើ​ថា​ឆែក​តាម​ប្រព័ន្ធ​ព័ត៌មាន​ពី​ Router វិញ ក៏​មិន​ប្រាកដថា​អាច​ចូល​មើល​បាន ព្រោះថា​ម្ចាស់​អ៊ិនធើណែត​អាច​នឹង​ដាក់​លេខ​សម្ងាត់​ និង​អាសយដ្ឋាន IP របស់ Router នោះ​ខុស​ប្លែក​ពី​អ្នក​ដទៃ។ ប៉ុន្តែ អ្នក​នៅតែអាច​ឆែក​មើល​លេខ​សម្ងាត់​ចូល​ប្រើ​អ៊ិនធើណែត​ដោយ​ប្រើ Wi-Fi នោះ​បាន (ចំពោះ​ការ​ប្រើកុំព្យូទ័រ​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10) តាម​វិធី​ដូច​ខាងក្រោម៖

  1.  Right Click លើសញ្ញារបស់អ៊ិនធើណែត រួចចុចលើ Open Network and Sharing Center

2. ចុចលើ Change adapter settings

3. Right Click លើឈ្មោះ WiFi ដែលអ្នកចង់ដឹងលេខកូដសម្ងាត់ ហើយជ្រើសរើសយក Status

4. ចុចលើ Wireless Properties

5. ចុចលើ Security ហើយ Show ដើម្បីមើលឃើញលេខកូដសម្ងាត់

ប្រភព៖ How to Find the Current WiFi Password

LEAVE A REPLY

Please enter your comment!
Please enter your name here