Huawei នឹងចេញលក់ទូរស័ព្ទប្រើប្រព័ន្ធ 5G តម្លៃខ្ទង់ $150 នៅចុងឆ្នាំនេះ ឬដើមឆ្នាំ ២០២១

0

ក្រុមហ៊ុន​ទូរស័ព្ទ Huawei កំពុង​ធ្វើការ​យ៉ាង​ម៉ត់​ចត់​ក្នុង​ការ​ផលិត​ និង​ចេញ​លក់​ទូរស័ព្ទ​ទំនើប​ដែល​អាច​ប្រើប្រព័ន្ធ​ទូរស័ព្ទ​សេវា 5G បាន ក្នុងតម្លៃ​ប្រហែល​ជា $150 សម្រាប់​អតិថិជន​ប្រើប្រាស់​នៅ​ចុង​ឆ្នាំ​នេះ ឬ​ក៏​ដើម​ឆ្នាំ ២០២១ ខាង​មុខ​នេះ។

នាពេល​បច្ចុប្បន្ន ដូចលោក​អ្នក​បាន​ឃើញហើយ​ថា ទូរស័ព្ទ​ដែល​អាច​ប្រើ​ប្រព័ន្ធ​សេវា​ទូរស័ព្ទ 5G មាន​តម្លៃ​យ៉ាង​តិច​បំផុត​ក៏​ជិត $300 ដែរ ហើយ​ទូរស័ព្ទ​ដែល​ពេញ​និយម​វិញ​នោះ មាន​តម្លៃចាប់​ពី $430 ឡើងទៅ​ ដែល​ជាតម្លៃមួយ​អាច​នឹង​ពិបាក​សម្រាប់​អតិថិជន​អាច​ទិញ​ប្រើ​ប្រាស់។ ដូចនេះ ក្រុមហ៊ុន​គិត​ថា ទូរស័ព្ទ​ដែល​មាន​តម្លៃ​ខ្ទង់ $150 នោះអាច​នឹង​ឱ្យ​អតិថិជន​ជា​ច្រើន​ទិញ​ប្រើ និង​អាច​ឱ្យ​ពួក​គេ​ទទួល​បាន​បទពិសោធន៍​ជាមួយ​នឹង​ការ​ប្រើទូរស័ព្ទ​ដែល​មាន​សេវា​ទូរស័ព្ទ 5G។

តាមរយៈ​ការបង្ហាញ​នូវ​លក្ខណសម្បត្តិ​សំខាន់​ដែល​ចូល​លាយ​ផ្សំ​ក្នុង​ការ​ដាក់​ឱ្យ​ទូរស័ព្ទ​នេះ​ដំណើរការ​បាន​ មាន​ដូច​ជា​បន្ទះ​ឈីប MediaTek 100L និង Qualcomm Snapdragon 765G ជាមួយ​នឹង​ម៉ូដឹម 5G ក្នុង​ម៉ាស៊ីន​ទូរស័ព្ទ​ ដែលអាច​ឱ្យ​មាន​ការ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រព័ន្ធ​សេវា​ទូរស័ព្ទ 5G៕

ប្រភពព័ត៌មាន GSMArena

LEAVE A REPLY

Please enter your comment!
Please enter your name here