ដំណឹងល្អ! គម្រោងស្ដារប្រឡាយស្ទឹងមានជ័យ គ្រោងនឹងបញ្ចប់នៅខែកក្កដាខាងមុខនេះ

0

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប្ដេជ្ញាជំរុញសកម្មភាពដឹកជញ្ជូនទំនិញតាមផ្លូវដែកឲ្យកាន់តែរស់រវើក ដើម្បីកាត់បន្ថយខូតខាតផ្លូវជាតិ និងកាន់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ដោយក្រសួងនឹងបន្ថែមរថភ្លើងចំនួន ១០គ្រឿងទៀតសម្រាប់អភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវដែកមានប្រសិទ្ធភាព។

លោក តូច ចាន់កុសល់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា បច្ចុប្បន្ន ផ្លូវដែក បាននិងកំពុងតភ្ជាប់ដាក់ឲ្យដំណើរការរួចរាល់ហើយ លើសពីនេះក្រុមហ៊ុនឯកជនបានទិញរថភ្លើងចំនួន ១០គ្រឿងបន្ថែម ដើម្បីលើកស្ទួយការដឹកជញ្ជូនតាមផ្លូវដែកប្រកបដោយប្រសិទ្ធភាពដែលដឹកទំនិញបានច្រើន។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ ២០២០ កាលពីពេលថ្មីៗនេះ លោកបានបញ្ជាក់ថា ការដឹកជញ្ជូនតាមរថភ្លើងនេះ គឺបើកទាំងយប់ទាំងថ្ងៃ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដឹកជញ្ជូនទំនិញមានភាពឆាប់រហ័ស ឆ្លើយតបទៅនឹងតម្រូវការរបស់អាជីវករ ហើយសកម្មភាពនេះនឹងធានាឲ្យការដឹកជញ្ជូនទំនិញតាមផ្លូវជាតិមានការធ្លាក់ចុះផងដែរ។

លោកបានបញ្ជាក់ថា៖«ក្រសួងនឹងធ្វើយ៉ាងណាឲ្យស្ថានភាពតាមផ្លូវជាតិមានភាពធូរស្រាល ព្រោះគោលបំណងរបស់រថភ្លើងធំ ទី១កាត់បន្ថយការដឹកជញ្ជូនធ្ងន់លើផ្លូវជាតិ ដើម្បីកុំឲ្យខូចផ្លូវ ទី២កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង។ ការធ្វើចរាចរណ៍តាមរថភ្លើងមានសុវត្ថិភាពជាងផ្លូវឡាន និងទី៣ កាត់បន្ថយការបំពុលបរិស្ថាន ព្រោះរថភ្លើងអូសក្បាលបីបានរហូតទំនិញ ៣០ទូ ៤០ទូ អ៊ីចឹងវាស្មើនឹង ៣០ឡាន ៤០ឡាន ចឹងការបំពុលបរិស្ថាន និងការគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយ»។

ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្ដយ៉ាងម៉ឺងម៉ាត់ក្នុងការត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់ដែលបានធ្វើ ចរាចរណ៍នៅលើផ្លូវជាតិ ដើម្បីរក្សាគុណភាពផ្លូវចៀសផុតពីការគ្រោះថ្នាក់ចរាចរណ៍ និងការពារការពុលបរិស្ថាន។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ការដឹកជញ្ជូនទិញតាមរថភ្លើង គឺមានចំនួនជាង ១ម៉ឺនតោន ដែលមានការកើនឡើងជាងឆ្នាំ២០១៨ បន្ទាប់ពីផ្លូវរថភ្លើងពីភ្នំពេញទៅព្រំដែនកម្ពុជា-ថៃ បានកែលម្អរួចរាល់៕

អត្ថបទ៖ ហ្សាលីន

LEAVE A REPLY

Please enter your comment!
Please enter your name here