កម្ពុជា និងខេត្តហឺណានរបស់ប្រទេសចិន នឹងមានការតភ្ជាប់ការហោះហើរត្រង់នាពេលឆាប់ៗខាងមុខនេះ

0

(ខេត្តហឺណាន់/ចិន)៖ ក្នុងជំនួប ជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋបាលក្រុង ស៊ិងឆូវ និងខេត្តហឺណាន កាលពីថ្ងៃទី ២០-២១ ខែមករានេះ លោក ថោង ខុន ប្រធានប្រតិភូក្រសួងទេសចរណ៍បានអះអាង ថា ចិន បាន ទទួលយកសំណើសម្រួលឲ្យមានការហោះហើរត្រង់ឲ្យបានឆាប់ហើយដែលនឹងអាចសម្ភោធជើងហោះហើរទី១ នាឱកាសកម្មវិធីបញ្ចប់ឆ្នាំទេសចរណ៍ និងវប្បធម៌ចិនកម្ពុជា២០១៩ នាដើមខែមេសា ឆ្នាំ២០២០ នៅ ទីក្រុងស៊ិ នឆូវ និងបើកប្រកាសកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀតនាពេលខាងមុខ។

លោករដ្ឋមន្ត្រីបានថ្លែងថា នេះជាគោលដៅយុទ្ធសាស្ត្រថ្មី១ទៀតដែលក្រសួងទេសចរណ៍សហការ ជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរអ៊ែរ និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត នាំគ្នាដាក់ចេញ តំរង់ គោ ល ដៅ ទីផ្សារថ្មីក្នុងប្រទេសចិន។

ខេត្តហឺណាន់ ជាខេត្តដែលមានប្រជាជនរស់នៅច្រើនប្រមាណជាង១០០លាននាក់ និងមានសេដ្ឋកិច្ចរីកចម្រើនដ៏ខ្លាំងក្លា ពិសេសទីក្រុងស៉ិនឆូវ ដែលមានការអភិវឌ្ឍនជឿនលឿនបែបទំនើប ហើយ ដែល មាន តំបន់ សេ ដ្ឋកិច្ចពិសេសព្រលានយន្តហោះ Zhengzhou Airport Economic Zone ដែលនេះមិនត្រឹមតែជាប្រភពទីផ្សារទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដ៏ ទា ក់ទាញ ជាពិសេសតាមរយៈភាពយន្តចិនដែលរំលេចពីវត្តសៅលិញ ហើយដែលប្រជាពលរដ្ឋខ្មែរធ្លាប់បានស្គាល់។

លោក ថោង ខុន បញ្ជាក់ថា៖«ប្រជាជនហឺណាន ចូលចិត្តទៅទស្សនានៅតំបន់អាស៊ីអាគ្នេយ៍ ពិសេសមានការចាប់អារម្មណ៍ដល់ប្រាសាទអង្គរ។ យើងសង្ឃឹមថា ជាមួយនឹងជើងហោះហើរត្រង់មកកម្ពុជា ពិសេសមកកាន់ប្រាសាទអង្គរដែលជាបិតិកភណ្ណ្វប្បធម៏ប្រវត្តិសាស្ត្រពិភពដ៏ល្បីល្បាញ ប្រាកដជាអាចទទួលទេសចរហឺណានបានច្រើនថែមទៀត។ ក្រសួងទេសចរណ៍កម្ពុជា ដោយមានការគាំទ្រពីខេត្ត ហឺ ណា ននិង ក្រសួងទេសចរណ៍វប្បធម៌ចិនក៏នឹងស្នើសុំរាជរដ្ឋាភិបាលរៀបចំបង្កើតឲ្យមានការិយាល័យតំណាងទេសចរណ៍កម្ពុជានៅទីនោះផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្សព្វផ្សាយទេសចរណ៍ និងការផ្សព្វផ្សាយនានាក្នុងខេត្តហឺណាននេះ ដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាថែមទៀត»៕

LEAVE A REPLY

Please enter your comment!
Please enter your name here