
បន្ទាប់ពេលមានព័ត៌មានថា ក្រុមហ៊ុន Nokia ទូរស័ព្ទ Nokia 7.1 Plus នៅដើមសម្ដាហ៍នេះ កាលពីម្សិលមិញនេះ រូបរាងទូរស័ព្ទបំពាក់អេក្រង់ 6.1 អ៊ីញ រំលេចឆក និងមានថ្មទំហំ 3400mAh បានបង្ហាញខ្លួនគួរឲ្យចាប់អារម្មណ៍។
តាមការបង្ហាញ TENAA បានឲ្យដឹងថា ស្មាតហ្វូននេះ អាចនឹងមានបំពាក់អេក្រង ទំហំ 6.1 អ៊ីញ (រំលេចឆក) អាចបង្ហាញរូបភាព ក្នុងកម្រិត 1080 x 2246 ភិចស៊ែល។ វាអាចនឹងត្រូវបាន បំពាក់ បន្ទះឈីប Snapdragon 710, មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 2.2GHz, មាន RAM ទំហំ 4GB / 6GB ជាមួយអង្គចងចាំ ក្នុងម៉ាស៊ីនទំហំ 64GB / 128GB និងអាចបន្ថែម មេម៉ូរីបាន។
ចំពោះកាមេរ៉ាខាងមុខ អាចមានទំហំ 20 មេហ្គាភិចសែល ចំណែកកាមេរ៉ា ខាងក្រោយវិញ ជាកាមេរ៉ាភ្លោះ អាចមានទំហំ 12 មេហ្គាភិចសែល + 13 មេហ្គាភិចសែល អមមកជាមួយនូវភ្លើង Flash មួយគ្រាប់ សម្រាប់ជំនួយការថតនៅពេលយប់ ឬកន្លែង ដែលមានពន្លឺទាប ដូចជាស្មាតហ្វូនទូទៅអញ្ចឹង។ ជាចុងក្រោយ Nokia 7.1 Plus ត្រូវបានគេបន្ថែមថា វាអាចនឹងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 8.1 Oreo មិនទាន់លោតចូល Android Pie ជំនាន់ថ្មីនៅឡើយទេ។ សម្រាប់ថាមពលថ្មវិញ ត្រូវបាន TENAA បង្ហាញថា វាអាចនឹងមានទំហំ 3400mAh ដោយទំហំប៉ុននេះ អាចកំដរការប្រើប្រាស់ បានយូរគួរសម៕