
ព្រឹត្តិការណ៍សន្និបាតទូរស័ព្ទពិភពលោកប្រចាំឆ្នាំ ២០២០ ដែលគ្រោងនឹងត្រូវរៀបចំនាថ្ងៃទី ២៤ ដល់ ២៧ ខែកុម្ភៈខាងមុខនេះ នៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ត្រូវបានអ្នករៀបចំកម្មវិធីបានសម្រេចធ្វើការរំសាយចោលដោយសារតែមានការព្រួយបារម្ភពីបញ្ហាឆ្លងរីករាលដាលនៃមេរោគសួតប្រភេទថ្មីដែលឆ្លងដោយវីរុសកូរ៉ូណានោះ។
មានក្រុមហ៊ុនជាច្រើនដូចជា Nokia, HDM Global, Intel, Vivo, MediaTek, Sony, Amazon, LG និង ZTE ជាដើម បានប្រកាសលុបចោលការចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួនក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ធ្វើឱ្យការប្រកាសរំសាយកម្មវិធីរបស់អ្នករៀបចំកម្មវិធីមិនសូវជាមានការភ្ញាក់ផ្អើលដល់សាធារណជនប៉ុន្មានឡើយ។
បើទោះបីជាមានការរំសាយព្រឹត្តិការណ៍នាឆ្នាំនេះដោយបញ្ហាជំងឺរីករាលដាលនាឆ្នាំនេះក៏ពិតមែន សមាគម GSMA បានប្រាប់ឱ្យដឹងថានឹងទន្ទឹងរង់ចាំការប្រារព្ធសន្និបាតទូរស័ព្ទនេះនៅឆ្នាំ ២០២១ ខាងមុខ៕
ប្រភព៖ GSMARENA