
ក្រោយជោគជ័យលើលើស៊េរី Y ក្រុមហ៊ុន Huawei កាលពីថ្ងៃម្សិលមិញនេះ បានបញ្ចេញនូវស្មាតហ្វូន Y9 ឆ្នាំ 2019 មួយស៊េរីទៀតបំពាក់សុទ្ធតែកាមេរ៉ាភ្លោះ ទាំងមុខទាំងក្រោយលើអេក្រង់ធំទំហំ 6.5 អ៊ីញអាច បង្ហាញរូបភាពកម្រិត 1080x2340px លើអេក្រង់ឆក និងបំពាក់នូវបន្ទះឈីប Kirin 710 ហើយមាន Ram 4GB or 6GB of RAM។
ស្មាតហ្វូននេះ បានភ្ជាប់មកជាមួយ កាមេរ៉ាភ្លោះខាងមុខទំហំ 13 មេហ្គាភិចសែល + 2 មេហ្គាភិចសែល និងមានកាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះដូចគ្នា ដោយមួយគ្រាប់មានទំហំ 16 មេហ្គាភិចសែល + 2 មេហ្គាភិចសែល និងអមមកជាមួយភ្លើង Flash LED មួយគ្រាប់ សម្រាប់ជំនួយការថត នៅពេលយប់ ឬកន្លែងដែលមាន ពន្លឺទាប។ នៅខ្នងខាងក្រោយ វាក៏មានបំពាក់ សេនស័រ សម្រាប់ស្កេនម្រាមដៃ រក្សាសុវត្ថិភាព បន្ថែមមួយកម្រិតទៀត ដូចស្មាតហ្វូនទូទៅ មួយចំនួនផងដែរ ។ ចំពោះកម្លាំងម៉ាស៊ីន ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Kirin 710, មាន RAM ទំហំ 4GB និង 6GB អមជាមួយអង្គផ្ទុកទិន្នន័យ ខាងក្នុងទំហំ 64GB និង 128GB ហើយវាក៏អនុញ្ញាត អោយម្ចាស់របស់វា អាចបន្ថែមម៉េម៉ូរីកាត microSD សម្រាប់ពង្រីកបន្ថែមក្រៅ បានថែមទៀត ។
Huawei Y9 (2019) ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo, ស្រោបដោយស្បែក EMUI 8.2 និងមានថាមពលថ្មធំ ដល់ទៅ 4000 mAh អាចអនុញ្ញាតអោយអ្នក ប្រើប្រាស់បានយូរគួរសម ទាំងការសន្ទនា និង លេងបណ្តាញសង្គម អ៊ីនធើណេតផ្សេង។ ចំពោះតម្លៃ និងថ្ងៃចេញលក់ ក្រុមហ៊ុន Huawei នៅមិនទាន់បានប្រកាស ឲ្យបានដឹងនៅឡើយទេ ប៉ុន្តែយើងនឹងអាប់ដេត នៅពេលក្រោយទៀត៕